អវិជ្ជាជាមូលនៃក្រោធ

ក្បាលទី 54 · ទំព័រ 303

លះបង់នូវការកំណត់គឺតណ្ហា រលាស់ចោលនូវការកំណត់គឺទិដ្ឋិព្រោះបានលះបង់ ការកំណត់គឺតណ្ហា រលាស់ចោលការកំណត់គឺទិដ្ឋិ បុគ្គលនោះមិនកំណត់ មិនឲ្យកើត មិនឲ្យកើតព្រម មិនឲ្យលេចឡើង មិនឲ្យលេចឡើងចំពោះនូវ ការកំណត់គឺតណ្ហា ឬការកំណត់គឺទិដ្ឋិ ហេតុនោះ ( ទ្រង់ត្រាស់ថា ) មិនមាន ការកំណត់ ។ ពាក្យថា ជាអ្នកមិនត្រេកអរ សេចក្តីថា ពាលបុថុជ្ជនទាំងអស់ រមែងត្រេកអរ សេក្ខបុគ្គលទាំង ៧ ពួក រាប់យកកល្យាណបុថុជ្ជនផងរមែង ត្រេកអរទួទៅ ត្រេកអរចំពោះ ដើម្បីដល់នូវគុណដែលខ្លួនមិនទាន់ដល់ ដើម្បី បាននូវគុណដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណ ដែលខ្លួនមិន ទាន់ធ្វើឲ្យជាក់ច្បាស់ ឯព្រះអរហន្តជាអ្នកឆ្ងាយ វៀរបង់ វៀរចំពោះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ មិនប្រកប មានចិត្តប្រាសចាកដែន គឺកិលេសហេតុ នោះ ( ទ្រង់ត្រាស់ថា ) មិនមានការកំណត់ មិនត្រេកអរ ។ ពាក្យថា មិនមានសេចក្តីប្រាថ្នា សេចក្តីថា តណ្ហា លោកហៅថាសេចក្តីប្រាថ្នា បានដល់ សេចក្តីត្រេកអរ សេចក្តីត្រេកអរដ៏មានកម្លាំង ។ បេ ។ អភិជ្ឈា លោភៈ អកុសល់មូល ។ សេចក្តីប្រាថ្នានុ៎ះ បុគ្គលណាលះបង់ហើយ ផ្តាច់ផ្តិលហើយ ឲ្យ ស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះលោកហៅថា អ្នកមិនមានសេចក្តីប្រាថ្នា ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យពោលដោយគោរព ។ ម្យ៉ាងទៀតឈ្មោះថាព្រះមានព្រះភាគ ព្រោះ ហេតុទ្រង់បំបាក់បង់រាគៈ ។ ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់ ទោសៈ ។ ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់មោហៈ ។