ឈ្មោះថាសេក្ខៈ

ក្បាលទី 54 · ទំព័រ 773

អន្តរាយ ២ យ៉ាងនោះ អន្តរាយប្រាកដ បានដល់ រាជសីហ៍និងខ្លាធំជាដើម អន្តរាយកំបាំង បានដល់ រាគៈនិងទោសៈជាដើម ។ អន្តរាយទាំងនោះមិនធ្វើ នូវការបៀតបៀន ដោយការមិនគ្រប់គ្រងនិងដោយការឃើញរូប មិនជាទី សប្បាយជាដើម ក្នុងសេនាសនៈណាភិក្ខុដឹងហើយពិចារណាយ៉ាងនេះ ប្រើ សេនាសនៈនោះគប្បីជ្រាបថា ឈ្មោះថាពិចារណាដោយឧបាយប្រាជ្ញា ហើយ ប្រើប្រាស់សេនាសនៈដើម្បីបន្ទោបង់អន្តរាយដែលកើតអំពីរដូវ ។ គប្បីជ្រាបអត្ថក្នុងបទនេះថា គិលានប្បច្ចយភេសជ្ជបរិក្ខារំ ដូចតទៅថា ឈ្មោះថា បច្ចយោ ដោយអត្ថថា ការពារនូវរោគ អធិប្បាយថា ដោយអត្ថថា ដល់នូវភាពជាសត្រូវដល់គ្នានឹងគ្នា ។ បទថា បច្ចយោ នេះ ជាឈ្មោះ នៃសេចក្តីសុខឯណានីមួយ ។ ការងាររបស់គ្រូពេទ្យ ឈ្មោះថាភេសជ្ជៈ ព្រោះ គ្រូពេទ្យ ជាអ្នកអនុញ្ញាត ។ ភេសជ្ជៈ គឺគិលានប្បច្ច័យនោះឯង ឈ្មោះថា គិលានប្បច្ចយភេសជ្ជំ លោកអធិប្បាយថា ការងាររបស់គ្រូពេទ្យ មានប្រេង ទឹកឃ្មុំ ស្ករអំពៅជាដើមឯណានីមួយ ជាទីសប្បាយរបស់អ្នកជំងឺ ។ បទថា បរិក្ខារោ របស់ លោកហៅថា បរិក្ខារ ដូចក្នុងប្រយោគជាដើមថា សត្តហិ នគរបរិក្ខារេហិ សុបរិក្ខត្តំ ហោតិ នគរនៃស្តេចជាទីបំផុតនៃដែនដែល រៀបចំល្អហើយដោយនគរបរិក្ខារ ៧ យាងដូច្នេះ ។ គ្រឿងប្រដាប់ហៅថាបរិក្ខារ ដូចក្នុងប្រយោគជាដើមថា រថោ សីលបរិក្ខារោ ឈានក្ខោ ចក្កវីរិយោ រថ គឺអរិយមគ្គ ( នោះ ) មានសីលជាគ្រឿងពាស មានឈានជាភ្លៅ មានវីរិយៈ ជាកង់ដូច្នេះ ។ របស់ប្រើហៅថា បរិក្ខារ ដូចក្នុងប្រយោគជាដើមថា យេ ច