ភិក្ខុមានសន្តោស
ដើមដូចតទៅនេះថា ។ ក្នុងបទទាំងនោះ បទថា សង្ខំ សេចក្តីថា ជ្រាបហើយ គឺដឹងហើយ ។ បទថា នបិ ញាណពន្ធុ បានដល់ មិនធ្វើតណ្ហា ឬទិដ្ឋិជា គ្រឿងចងដោយសមាបត្តិញ្ញាណជាដើម ។ ក្នុងបទនោះមានវិគ្គហៈថា ឈ្មោះ ថា នបិ ញាណពន្ធុ ព្រោះវិគ្គហថា មិនមានតណ្ហានិងទិដ្ឋិជាគ្រឿងចង ដែល ធ្វើហើយដោយញាណ ។ បទថា សម្មតិយោ បានដល់ សម្មតិ គឺទិដ្ឋិ ។ បទថា បុថុជ្ជា បានដល់ មានបុថុជ្ជនជាដែនកើត ។ បទថា ឧគ្គហណន្តិ មញ្ញេ បានដល់ សមណព្រាហ្មណ៍ពួកដទៃរមែងប្រកាន់មាំ អធិប្បាយថា សមណព្រាហ្មណ៍ពួកដទៃរមែងប្រកាន់មាំទិដ្ឋិទាំងនោះ ។ បទថា ឧបេក្ខតី បានដល់ មិនធ្លាក់ទៅក្នុងចំណែកនៃការសម្លឹងមើលតាំងអំពីកើត ។ អ្វីដែលពោលក្រៃលែងជាងនេះ មានដូចតទៅនេះថា គប្បីជ្រាបគាថាថា វិសជ្ជ គន្ថានិ ជាដើមដូចតទៅនេះថា ក្នុងបទទាំងនោះ បទថា អនុគ្គហោ បានដល់ វៀរចាកការប្រកាន់មាំ ។ ឈ្មោះថា អនុគ្គហោ ព្រោះអត្ថថា មិនមានការប្រកាន់មាំ ឬព្រោះអត្ថថា មិនប្រកាន់មាំ ។ បទថា គន្ថេ វោស្សជ្ជិត្វា វា បានដល់ លះបង់នូវកិលេស ជាគ្រឿងរួបរឹតទាំងឡាយ មានអភិជ្ឈាជាដើម ។ បទថា វិសជ្ជ បានដល់ លះហើយដោយមិនប្រកាន់មាំទៀត ។ បទថា គធិតេ បានដល់ គ្រឿងចង ។ បទថា គន្ថិតេ បានដល់ ចងទុកដូចចងនឹងអំបោះ ។ បទថា ពន្ធេ បានដល់ ចងទុកយ៉ាងល្អ ។ បទថា វិពន្ធេ បានដល់ ជាប់ចំពាក់ច្រើនយ៉ាង ។ បទថា បលិពុទ្ធេ បានដល់ ចងជាប់គ្នាដោយជុំវិញ ។ បទថា ពន្ធនេ បានដល់ ចង ទុកដោយកិលេស ។ បទថា ផោដយិត្វា បានដល់ ស្រាយហើយ ។ បទថា សច្ចំ វិសជ្ជំ ករោន្តិ បានដល់ ធ្វើឲ្យជារបស់ប្រើការលែងបាន ។ បទថា វិកោបេន្តិ បានដល់ ធ្វើឲ្យបែកជាចម្រៀកៗ ។