អ្នកប្រកបរឿយៗក្នុងឈាន
ក្បាលទី 54 · ទំព័រ 325
ភិសង្ខារទាំងឡាយផង លោកហៅថា ឧបធិ ។ អមតនិព្វាន លោកហៅថា ឧបធិវិវេក បានដល់ ការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់កិលេស និព្វាន នេះឧបធិវិវេក ។ កាយវិវេក ( មាន ) ដល់បុគ្គលទាំងឡាយ ដែលមានកាយគេចចេញ ( ចាកពួក ) ត្រេកអរក្នុងការចេញចាកកាម ចិត្តវិវេក ( មាន ) ដល់បុគ្គលទាំងឡាយ អ្នកមានចិត្តបរិសុទ្ធ ដល់នូវការផូរផង់ក្រៃលែង ឯឧបធិវិវេក ( មាន ) ដល់បុគ្គលមិនមានឧបធិសម្រេចព្រះនិព្វានដែលប្រាសចាកសង្ខារ ។