អ្នកភ្ញាក់រលឹងច្រើន

ក្បាលទី 54 · ទំព័រ 325

ពាក្យថា សន្តិ សេចក្តីថា សន្តិក្តី សន្តិបទក្តី ដោយអាការតែមួយទេ សន្តិបទនោះឯង ឈ្មោះថា អមតនិព្វាន បានដល់ការរម្ងាប់សង្ខារទាំងពួង ការរលាស់ ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ទុក្ខ និព្វាន សមដូចពាក្យនេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា នេះបទស្ងប់ រម្ងាប់ នេះបទដ៏ឧត្តម គឺការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ទុក្ខ និព្វាន ។ ម្យ៉ាងទៀត ដោយអាការដទៃ ធម៌ទាំងឡាយណា ប្រព្រឹត្តទៅដើម្បីបាននូវការស្ងប់រម្ងាប់ ដើម្បីពាល់ត្រូវនូវការស្ងប់រម្ងាប់ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវការស្ងប់រម្ងាប់ គឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធម៌ទាំងនេះ លោកហៅថា សន្តិបទ តាណបទ ( បទគឺទីពឹង ) លេណបទ ( បទគឺទីជ្រកកោន ) សរណបទ ( បទ គឺជាទីរពឫក ) អភយបទ ( បទគឺមិនមានភ័យ ) អច្ចុតបទ ( បទគឺមិនឃ្លាត ) អមតបទ ( បទគឺមិនស្លាប់ ) និព្វានបទ ( បទគឺនិព្វាន ) ។ ពាក្យថា ទ្រង់ស្វែងរកគុណធំ គឺព្រះមានព្រះភាគស្វែងរកគុណធំ ។ ព្រះមាន ព្រះភាគស្វែង ស្វែងរក ស្វះស្វែងរកនូវសីលក្ខន្ធធំ ហេតុនោះឈ្មោះថា ទ្រង់ស្វែងរកគុណធំ ។ ស្វែង ស្វែងរក ស្វះស្វែងរកនូវសមាធិក្ខន្ធធំ បញ្ញាខន្ធធំ វិមុត្តិក្ខន្ធធំ វិមុត្តិញ្ញាណទស្សនក្ខន្ធធំ ហេតុនោះឈ្មោះថា ទ្រង់ស្វែងរក គុណធំ ។ ស្វែង ស្វែងរក ស្វះស្វែងរកនូវការកម្ចាត់បង់នូវគំនរងងឹតធំ ទំលាយ បង់នូវវិបល្លាសធំ ដកចោលនូវសរគឺតណ្ហាធំ ទំលុះទំលាយនូវសន្ទះគឺទិដ្ឋិធំ បន្សាត់បង់នូវមានះដូចជាទង់ធំ រម្ងាប់បង់នូវអភិសង្ខារធំ រលាស់ចោលនូវឱឃៈ ធំ ដ