កុក្កុច្ចៈដោយហេតុ២
ពាក្យថា ភិក្ខុឃើញដូចម្តេច ហើយញ៉ាំងកិលេសឲ្យរលត់ គឺ ភិក្ខុឃើញ មើល ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដដូចម្តេច ទើប ញ៉ាំងរាគៈរបស់ខ្លួនឲ្យរលត់ ញ៉ាំងទោសៈឲ្យរលត់ ញ៉ាំងមោហៈឲ្យរលត់ ញ៉ាំងកោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីអន្ទះអន្ទែង ទាំងអស់ អកុសលាភិសង្ខារទាំងអស់ ឲ្យរលត់ ឲ្យស្ងប់ ឲ្យរម្ងាប់ ឲ្យស្ងប់ស្ងៀម ឲ្យរម្ងាប់ចំពោះ ។ ពាក្យថា ភិក្ខុ គឺភិក្ខុជាល្យាណបុថុជ្ជនក្តី ភិក្ខុជាសេក្ខៈក្តី ហេតុនោះ ( ត្រាស់សួរថា ) ភិក្ខុឃើញដូចម្តេច ហើយញ៉ាំង កិលេសឲ្យរលត់ ។ ពាក្យថា មិនប្រកាន់របស់អ្វី ក្នុងលោក គឺមិនប្រកាន់ មិនកាន់ យក មិនស្ទាបអង្អែលដោយឧបាទានទាំងបួន ។ ពាក្យថា ក្នុងលោក គឺក្នុង អបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ។ ពាក្យថា របស់អ្វីមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណនីមួយ ហេតុនោះ ( ត្រាស់សួរថា ) មិនប្រកាន់របស់អ្វី ក្នុងលោក ។ ហេតុនោះ ព្រះពុទ្ធនិមិត្តនោះ ( ត្រាស់សួរថា ) ខ្ញុំសូមសួរវិវេកផង សន្តិបទផង ចំពោះព្រះអង្គជាអាទិច្ចពន្ធុ ទ្រង់ស្វែងរកគុណធំ ភិក្ខុឃើញដូចម្តេច ហើយញ៉ាំងកិលេស ឲ្យរលត់ ទើបមិនប្រកាន់នូវរបស់អ្វីក្នុងលោក ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា បុគ្គលគប្បីរំលត់ឫសគល់នៃ បបញ្ចសង្ខារនិងអស្មិមានះទាំងពួងដោយការយល់ តណ្ហាទាំងឡាយណាមួយ ជាខាងក្នុង បុគ្គលគប្បីមានសតិសព្វកាល សិក្សាដើម្បីបន្ទោបង់តណ្ហាទាំងនោះ ។