កម្រិត២យ៉ាង

ក្បាលទី 54 · ទំព័រ 332

ភ្លៀង រដូវរងា រដូវក្តៅ អស់ចំណែកបឋមវ័យ អស់ចំណែកមជ្ឈិមវ័យ អស់ ចំណែកបច្ឆិមវ័យ ។ ពាក្យថា មានសតិ គឺមានសតិដោយហេតុ ៤ យ៉ាង គឺ ចម្រើនកាយេកាយានុបស្សនាសតិប្បដ្ឋាន ឈ្មោះថា មានសតិ ( ចម្រើន ) វេទនាសុវេទនានុបស្សនាសតិប្បដ្ឋាន ឈ្មោះថាមានសតិ ( ចម្រើន ) ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋាន ឈ្មោះថាមានសតិ ( ចម្រើន ) ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋាន ឈ្មោះថាមានសតិ ។ មានសតិដោយហេតុ ៤ ដទៃទៀត គឺមានសតិ ព្រោះវៀរបង់នូវភាពមិនមានសតិមា នសតិព្រោះធ្វើនូវធម៌ទាំងឡាយ ដែលគួរធ្វើដោយសតិ មានសតិព្រោះកម្ចាត់បង់នូវធម៌ទាំងឡាយជា សត្រូវដល់សតិមា នសតិព្រោះមិនភ្លេចធម៌ទាំងឡាយ ជានិមិត្តរបស់សតិ ។ មានសតិដោយហេតុ ៤ ដទៃទៀត គឺមានសតិព្រោះប្រកបដោយសតិ មាន សតិព្រោះស្ទាត់ដោយសតិ មានសតិព្រោះជំនាញដោយសតិ មានសតិព្រោះ មិនបោះបង់សតិ ។ មានសតិដោយហេតុ ៤ ដទៃទៀត គឺមានសតិព្រោះមាន សតិមិនដាច់ មានសតិព្រោះមានសតិជាប់ត មានសតិព្រោះមានសតិរឿយៗ មានសតិ ព្រោះប្រកបដោយធម៌ជាប់តៗគ្នា មានសតិព្រោះពុទ្ធានុស្សតិ មាន សតិ ព្រោះធម្មានុស្សតិ មានសតិព្រោះសង្ឃានុស្សតិ មានសតិព្រោះសីលានុស្សតិ មានសតិព្រោះចាគានុស្សតិ មានសតិព្រោះទេវតានុស្សតិ មានសតិ ព្រោះអានាបានស្សតិ មានសតិព្រោះមរណស្សតិ មានសតិព្រោះកាយគតាសតិ មានសតិព្រោះឧបសមានុស្សតិ ។ សតិណាការរពឫករឿយៗ រពឫកចំពោះ ធម្មជាតិជាគ្រឿងរពឫក ការរពឫក ការចាំបាន ការមិនភ្លេច សេចក្តីមិនវង្វេង