ភិក្ខុមានស្មារតីមានចិត្តផុតស្រឡះ
ពាក្យថា ថោកទាបជាង ឬថាស្មើគ្នា គឺបុគ្គលមិនគប្បីញ៉ាំង សេចក្តីប្រកាន់ទាប ឲ្យកើតឡើងថា អញជាអ្នកថោកទាបដូច្នេះ ដោយជាតិក្តី គោត្តក្តី ។ បេ ។ វត្ថុណាមួយក្តី មិនគប្បីញ៉ាំងសេចក្តីប្រកាន់ឲ្យកើតឡើងថាអញ ជាអ្នកស្មើគ្នាដូច្នេះ ដោយជាតិក្តី គោត្តក្តី ភាពនៃខ្លួនជាកូនអ្នកមានត្រកូលក្តី ភាពនៃខ្លួនមានសម្បុរល្អក្តី ទ្រព្យក្តី ការស្វាធ្យាយក្តី ការងារក្តី សិល្បៈក្តី ថ្នាក់នៃវិជ្ជាក្តី សុតៈក្តី បដិភាណក្តី វត្ថុណាមួយក្តី ហេតុនោះ ( ទ្រង់ត្រាស់ថា ) ថោកទាបជាង ឬថាស្មើគ្នា ។ ពាក្យថា បុគ្គលបើត្រូវអាការៈទាំងឡាយមានសភាពជាអនេក គ្របសង្កត់ហើយ គឺអាការៈមានប្រការជាអនេកគ្របសង្កត់ បៀតបៀន រួបរឹត ចោមរោមហើយ ហេតុនោះ ( ទ្រង់ត្រាស់ថា ) បុគ្គលបើត្រូវអាការៈទាំងឡាយ មានសភាពជាអនេកគ្របសង្កត់ហើយ ។ ពាក្យថា មិនគប្បីតាំងខ្លួន សេចក្តីថា អត្តា លោកហៅថា ខ្លួន បុគ្គលមិនគប្បីតាំង តែងតាំង ដល់នូវការតែងតាំងខ្លួន ហេតុនោះ ( ទ្រង់ត្រាស់ ថា ) មិនគប្បីតាំងខ្លួន ព្រោះហេតុនោះព្រះមានព្រះភាគត្រាស់ថា បុគ្គលមិនគប្បីសម្គាល់ថាប្រសើរជាង ថាថោកទាបជាង ឬថា ស្មើគ្នាដោយគុណនោះឡើយ បុគ្គលបើត្រូវអាការៈទាំងឡាយ មានសភាពជាអនេកគ្របសង្កត់ហើយ មិនគប្បីតាំងខ្លួនទេ ។ ភិក្ខុគប្បីរម្ងាប់កិលេសខាងក្នុងតែម្យ៉ាង មិនគប្បីស្វែងរកនូវការស្ងប់ ដោយឧបាយដទៃទេ ភិក្ខុរម្ងាប់កិលេសខាងក្នុង អត្តាមិនមានឬនិរត្តានឹង