គប្បីកំចាត់បង់នូវងងិត
តាំងនៅនឹងយ៉ាងណាមិញ អធិប្បាយថា សមុទ្ទមានជំរៅទៅខាងក្រោមប្រាំបី ម៉ឺនបួនពាន់យោជន៍ ទឹកខាងក្រោមបួនម៉ឺនយោជន៍ កម្រើកដោយហ្វូងត្រីនិង អណ្តើក ទឹកខាងលើបួនម៉ឺនយោជន៍ កម្រើកដោយខ្យល់ ទឹកត្រង់កណ្តាលបួន ពាន់យោជន៍មិនកម្រើក មិនរង្គើ មិនញ័រ មិនរញ្ជួយ មិនរញ្ជួយខ្លាំង មិន វិល ជាសមុទ្ទមិនកម្រើក មិនរំជួល មិនកក្រើក មិនកករ មិនផុល ជាសមុទ្ទ ស្ងប់ស្ងាត់ រលកក្នុងទីនោះមិនកើតឡើង តាំងនៅនឹងយ៉ាងណាមិញ ហេតុនោះ ( ទ្រង់ត្រាស់ថា ) រលកមិនកើតឡើងត្រង់ទីពាក់កណ្តាលសមុទ្ទ តាំងនៅនឹង យ៉ាងណាមិញ ( ភិក្ខុតាំងនៅនឹង ) យ៉ាងនេះឯង ។ ម្យ៉ាងទៀតសីទន្តរសមុទ្ទ ក្នុងចន្លោះភ្នំទាំង ៧ ទឹកក្នុងសមុទ្ទនោះមិនកម្រើក មិនរង្គើ មិនញ័រ មិនរញ្ជួយ មិនរញ្ជួយខ្លាំង មិនវិល ជាសមុទ្ទមិនកម្រើក មិនរំជួល មិនកម្រើក មិនកករ មិនផុល ជាសមុទ្ទស្ងប់ស្ងាត់ រលកមិនកើតក្នុងសមុទ្ទនោះ សមុទ្ទតាំងនៅនឹង ហេតុនោះ ( ទ្រង់ត្រាស់ថា ) រលកមិនកើតឡើងត្រង់ទីពាក់កណ្តាលនៃសមុទ្ទ ( សមុទ្ទនោះ ) តាំងនៅនឹងយ៉ាងណាមិញ ( ភិក្ខុតាំងនៅនឹង ) យ៉ាងនេះឯង ។ អធិប្បាយពាក្យថា ភិក្ខុគប្បីតាំងនៅនឹងនួន មិនញាប់ញ័រយ៉ាង នោះឯង ត្រង់ពាក្យថា យ៉ាងនោះ គឺជាពាក្យញ៉ាំងសេចក្តីឧបមា ឲ្យសម្រេច ពាក្យថា តាំងនៅនឹងនួន គឺមិនកម្រើក មិនកក្រើកព្រោះលាភ មិនកម្រើក ព្រោះឥតលាភ មិនកម្រើកព្រោះយស មិនកម្រើកព្រោះឥតយស មិនកម្រើក ព្រោះសេចក្តីសរសើរ មិនកម្រើកព្រោះនិន្ទា មិនកម្រើកព្រោះសេចក្តីសុខ មិនកម្រើក មិនឃ្លេងឃ្លោង មិនញាប់ញ័រ មិនញាប់ញ័រខ្លាំង មិនញាប់ញ័រ