លោក
( អជិតមាណពមានអាយុសួរដូច្នេះថា ) លោកត្រូវអ្វី បិទបាំង លោកមិនភ្លឺស្វាងព្រោះហេតុអ្វី សូមព្រះអង្គត្រាស់ប្រាប់ នូវធម៌អ្វី ថាជាគ្រឿងលាបលោកនោះ អ្វីជាភ័យធំរបស់លោក នោះ ។ ពាក្យថា លោកត្រូវអ្វីបិទបាំង សេចក្តីថា និរយលោក តិរច្ឆានលោក បិត្តិវិសយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក លោកនេះ លោកខាងមុខ ព្រហ្មលោក ព្រមទាំង ទេវលោក នេះហៅថា លោក ។ លោកនេះ ត្រូវអ្វីបិទបាំង បិទទាំង ខាងក្រោម បិទទាំងខាងលើ បិទភ្ជិត គ្រប ហេតុនោះ ( លោកសួរថា ) លោកត្រូវអ្វីបិទបាំង ។ ពាក្យថា ដូច្នេះ នៃពាក្យថា អជិតមានអាយុសួរ ដូច្នេះ គឺជា ពាក្យតបទ ជាពាក្យភ្ជាប់បទ ជាពាក្យបំពេញបទ ជាទីប្រជុំនៃអក្ខរៈ ជា សេចក្តីពីរោះដោយព្យញ្ជនៈ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់នៃបទ ។ ពាក្យ ថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុ នុ៎ះ ជាពាក្យពោលដោយគោរព កោតក្រែង ។ ពាក្យថា អជិត គឺជានាម ជា សង្ខារ ជាឈ្មោះ ជាបញ្ញត្តិ ជាវោហារ ជានាម ជានាមកម្ម ជានាមធេយ្យៈ ជាភាសា ជាព្យញ្ជនៈ ជាពាក្យហៅរបស់ព្រាហ្មណ៍នោះ ហេតុនោះ មានពាក្យថា អជិតមាណពមានអាយុសួរ ដូច្នេះ ។ ពាក្យថា លោកមិនភ្លឺស្វាងព្រោះហេតុអ្វី គឺលោកមិនភ្លឺស្វាង មិនមានរស្មី មិនមានពន្លឺ មិនរុងរឿង មិនយល់ច្បាស់ មិនប្រាកដ ព្រោះ ហេតុអ្វី ហេតុនោះ លោកសួរថា លោកមិនភ្លឺស្វាងព្រោះហេតុអ្វី ។ ពាក្យថា សូមព្រះអង្គត្រាស់ប្រាប់ នូវធម៌អ្វីជាគ្រឿងលាប លោកនោះ គឺអ្វីជាគ្រឿងលាប ជាគ្រឿងជំពាក់ ជាគ្រឿងចង ជាឧបក្កិលេស របស់លោកនោះ លោកត្រូវអ្វីលាបស្រឡាប ធ្វើឲ្យសៅហ្មង ឲ្យសៅហ្មង ព្រម ឲ្យប្រឡាក់ ឲ្យច្រឡំព្រម ឲ្យជាប់ ឲ្យជំពាក់ ឲ្យជាប់ស្អិត