អដ្ឋកថាអជិតមាណវកប្បបញ្ញានិទ្ទេស
សទ្ធម្មប្បជ្ជោតិកា គប្បីជ្រាបវិនិច្ឆ័យក្នុងអជិតសុត្តនិទ្ទេសទី ១ នៃបារាយនវគ្គដូចតទៅ អជិតមាណព បានទូលសួរបញ្ញាថា លោកត្រូវអ្វីបិទបាំង លោកមិនភ្លឺស្វាងព្រោះហេតុអ្វី សូមព្រះអង្គ ត្រាស់ប្រាប់នូវធម៌អ្វី ថាជាគ្រឿងលាប លោកនោះ អ្វីជាភ័យធំ របស់លោកនោះ ។ ខ្ញុំនឹងវៀរបទដែលពោលហើយក្នុងបញ្ញាទី ១ ដែលអជិតមាណពទូលសួរ ក្នុងបញ្ញាដែលក្រៃលែងឡើង និងក្នុងនិទ្ទេសទាំងឡាយ និងបទដែលងាយ នឹងពោលចំពោះការផ្សេងគ្នាបុណ្ណោះ ។ ក្នុងបទទាំងនោះ បទថា និវុតោ បានដល់ បិទបាំង ។ បទថា កិស្សាភិលេបនំ ព្រូសិ បានដល់ អ្វីជាគ្រឿងលាបលោក សូមទ្រង់ត្រាស់ ប្រាប់ ។ បទថា អាវុតោ បានដល់ លាក់បាំង ។ បទថា និវុតោ បានដល់ បិទបាំង ។ បទថា ឱផុដោ បានដល់ បិទខាងក្រោម ។ បទថា បិហិតោ បានដល់ បិទខាងលើ ។ បទថា បដិច្ឆន្នោ បានដល់ បិទភ្ជិត ។ បទថា បដិកុជ្ជិតោ បានដល់ គ្រប គឺគ្របឲ្យមានមុខផ្កាប់ចុះក្រោម ។ បទថា នប្បកាសតិ បានដល់ មិនបង្ហាញខ្លួន ។ បទថា នប្បភាសតិ បានដល់ មិនធ្វើនូវពន្លឺដោយញាណ ។ បទថា ន តបតិ បានដល់ មិនធ្វើនូវពន្លឺដោយញាណ ។ បទថា ន វិរោចតិ បានដល់ មិន ធ្វើនូវការរុងរឿងដោយញាណ ។ បទថា ន សញ្ញាយតិ បានដល់ បុគ្គល ណាម្នាក់ដឹងមិនបាន ។ បទថា ន បញ្ញាយតិ បានដល់ មិនជាក់ច្បាស់ ។ បទថា កេន លិត្តោ បានដល់ អ្វីជាគ្រឿងលាប ។ បទថា បលិត្តោ ឧបលិត្តោ លោកបន្ថែមពាក្យឧបសគ្គ ។ គប្បីឃើញអត្ថយ៉ាង នេះថា ឈ្មោះថា អាចិក្ខាហិ ដោយអំណាចនិទ្ទេស គឺលើកមាតិកាឡើង សម្តែង ។ ឈ្មោះថា ទេសេហិ ដោយអំណាចបដិនិទ្ទេស គឺការសម្តែង សរុប ។ ឈ្មោះថា បញ្ញបេហិ ក៏ដោយប្រការនោះៗ ។