លោកគឺអវិជ្ជាបិទបាំងហើយ

ក្បាលទី 55 · ទំព័រ 60

តិស្សមេត្តេយ្យមាណវកប្បញ្ញានិទ្ទេស ( តិស្សមេត្តេយ្យមានអាយុទូលសួរដូច្នេះថា ) បុគ្គល ណា ក្នុងលោកនេះ ជាអ្នកត្រេកអរពេញលេញ បុគ្គលណា មិនមានសេចក្តីញាប់ញ័រ បុគ្គលណា ដឹងច្បាស់នូវទីបំផុតទាំងពីរ និងកណ្តាល ដោយប្រាជ្ញា ហើយព្រះអង្គទ្រង់ហៅបុគ្គលណាថា មហាបុរស បុគ្គលណា បានកន្លងនូវតណ្ហា ជាគ្រឿងចាក់ស្រែះ ក្នុងលោកនេះ ។ ពាក្យថា បុគ្គលណា ក្នុងលោកនេះ ជាអ្នកត្រេកអរពេញលេញ គឺជាអ្នកត្រេកអរពេញហើយ មានចិត្តរីករាយ មានសេចក្តីត្រិះរិះ ពេញលេញ ហេតុនោះ ( លោកសួរថា ) បុគ្គលណា ក្នុងលោកនេះ ជា អ្នកត្រេកអរពេញលេញ ។ ពាក្យថា ដូច្នេះ ក្នុងបទថា តិស្សមេត្តេយ្យ មានអាយុ ( ទូលសួរ ) ដូច្នេះ គឺជាបទភ្ជាប់ ជាពាក្យភ្ជាប់បទ បំពេញបទ ប្រជុំអក្ខរៈ សម្រួលព្យញ្ជនៈ ពាក្យថា ដូច្នេះនុ៎ះ ជាលំដាប់បទ ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុនុ៎ះជា ពាក្យពោលដោយគោរព កោតក្រែង ។ ពាក្យថា តិស្សៈ គឺជាឈ្មោះ ជាពាក្យសម្រាប់ហៅ សម្រាប់សម្គាល់ ជាបញ្ញត្តិ ជាវោហារ ជានាម ជា នាមកម្ម ជានាមប្បញ្ញត្តិ ជាសម្តី ជាគ្រឿងបញ្ជាក់ ជាគ្រឿងប្រកាសនៃ ព្រាហ្មណ៍នោះ ។ ពាក្យថា មេត្តេយ្យៈ គឺជាគោត្រ ជាពាក្យសម្រាប់ហៅ ជាពាក្យសម្រាប់សម្គាល់ ជាបញ្ញត្តិ ជាវោហារនៃព្រាហ្មណ៍នោះ ហេតុនោះ ( លោកពោលថា ) តិស្សមេត្តយ្យមានអាយុ ( ទូលសួរ ) ដូច្នេះ ។ ពាក្យថា បុគ្គលណា មិនមានសេចក្តីញាប់ញ័រ សេចក្តីថា ការញាប់ញ័រដោយតណ្ហា ញាប់ញ័រដោយទិដ្ឋិ ញាប់ញ័រដោយមានះ ញាប់ញ័រ ដោយកិលេស ញាប់ញ័រដោយកម្ម សេចក្តីញាប់ញ័រទាំងនេះ របស់បុគ្គល ណា គ្មាន មិនមាន មិនមានព្រម មិនបាន គឺបុគ្គលណា លះបង់ ផ្តាច់បង់ ចូលទៅរម្ងា