អដ្ឋកថាតិស្សមេត្តេយ្យមាណវកប្បបញ្ញានិទ្ទេស

ក្បាលទី 55 · ទំព័រ 72

តិស្សមេត្តយ្យមាណវកប្បបញ្ញានិទ្ទេស គប្បីជ្រាបវិនិច្ឆ័យក្នុងតិស្សមេត្តេយ្យសុត្តនិទ្ទេសទី ២ មាន ពាក្យផ្តើមថា កោធ សន្តុសិតោ ដូច្នេះ ។ កាលអជិតសូត្រចប់ហើយ មោឃរាជមាណពបំណងនឹងទូលសួរយ៉ាង នេះថា បុគ្គលសម្លឹងឃើញលោកដោយប្រការដូចម្តេច ទើបមច្ចុរាជមិនឃើញ ព្រះមានព្រះភាគជ្រាបថា ឥន្ទ្រិយរបស់មោឃរាជមាណពនោះ មិនទាន់ចាស់ក្លា គ្រប់គ្រាន់ ទើបត្រាស់ឃាត់ថា ម្នាលមោឃរាជ ចូរអ្នកបង្ហង់សិន ចូរអ្នកដទៃ សួរ ។ លំដាប់នោះ តិស្សមេត្តយ្យកាលទូលសួរសេចក្តីសង្ស័យរបស់ ខ្លួន ទើបពោលគាថាជាដើមថា កោធ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា កោធ សន្តុសិតោ បានដល់ អ្នកណាពេញចិត្ត ហើយក្នុងលោកនេះ ។ បទថា ឥញ្ជិតា បានដល់ ការមិនអន្ទះអន្ទែង ដោយតណ្ហា និងទិដ្ឋិ ។ បទថា ឧភន្តមភិញ្ញាយ បានដល់ អ្នកណាដឹងនូវ ចំណែកនៃអន្តធម៌ទាំង ២ ហើយ ។ បទថា មន្តា ន លិម្បតិ បានដល់ រមែងមិនជាប់ដោយបញ្ញា ។ បទថា បរិបុណ្ណសង្កប្បោ សេចក្តីថា មានតម្រិះបរិបូណ៌ គឺមានសេចក្តីប្រាថ្នាបរិបូណ៌ដោយនេក្ខម្មវិតក្កៈជាដើម ។ បទថា តណ្ញិញ្ជិតំ បានដល់ ការញាប់ញ័រព្រោះតណ្ហា ។ ក្នុងបទថា ទិដ្ឋិញ្ជិតំ ជាដើម ក៏មានន័យនេះដូចគ្នា ។ បទថា កាមិញ្ជិតំ សេចក្តីថា ការញាប់ញ័រ គឺការអន្ទះអន្ទែង ព្រោះកិលេសកាម ។ បាឋៈថា