តណ្ហាជាគ្រឿងជាប់នៃលោក

ក្បាលទី 55 · ទំព័រ 124

( មេត្តគូមាណពមានអាយុទូលសួរដូច្នេះថា ) បពិត្រ ព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គ ត្រាស់ប្រាប់នូវសេចក្តីនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន ខ្ញុំព្រះអង្គ សម្គាល់ឃើញថា ព្រះអង្គជាអ្នកដល់នូវវេទ ជាអ្នកមានខ្លួនបាន អប់រំហើយ សេចក្តីទុក្ខទាំងឡាយណាមួយ ជាច្រើនប្រការក្នុង លោក សេចក្តីទុក្ខទាំងនេះ កើតមកអំពីទីណាហ្ន៎ ។ អធិប្បាយពាក្យថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូម ទូលសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់នូវសេចក្តីនោះ ដល់ខ្ញុំព្រះអង្គ ត្រង់ ពាក្យថា សួរ បានដល់សំនួរ ៣ គឺអទិដ្ឋជោតនាបុច្ឆា ( សំនួរជាគ្រឿង បំភ្លឺហេតុ ដែលមិនទាន់បានឃើញ ) ១ ទិដ្ឋសំសន្ទនាបុច្ឆា ( សំនួរជាគ្រឿង ប្រៀបផ្ទឹមហេតុ ដែលធ្លាប់ឃើញហើយ ) ១ វិមតិច្ឆេទនាបុច្ឆា ( សំនួរ ជាគ្រឿងកាត់សេចក្តីងឿងឆ្ងល់ ) ១ ។ អទិដ្ឋជោតនាបុច្ឆា តើដូចម្តេច ។ លក្ខណៈដែលបុគ្គលមិនទាន់ដឹង មិនទាន់ឃើញ មិនទាន់ថ្លឹង មិនទាន់ពិចារណា មិនទាន់យល់ច្បាស់ មិនទាន់ ប្រាកដ ដោយប្រក្រតី បុគ្គលសួរប្រស្នាដើម្បីការដឹង ការឃើញ ការថ្លឹង ការពិចារណា ដើម្បីប្រយោជន៍ដល់ការយល់ច្បាស់ ដើម្បីប្រយោជន៍ឲ្យ ប្រាកដនូវលក្ខណៈនោះ នេះ អទិដ្ឋជោតនាបុច្ឆា ។ ទិដ្ឋសំសន្ទនាបុច្ឆា តើដូចម្តេច ។ លក្ខណៈដែលបុគ្គលបានដឹង ឃើញ