ទុក្ខជាមហាភ័យនៃលោក
អាស្រ័យនាម នាមអាស្រ័យរូប ត្រូវជាតិទៅតាមហើយ ត្រូវជរាផ្តេកផ្តិត ហើយ ត្រូវព្យាធិគ្របសង្កត់ហើយ ត្រូវមរណៈកម្ចាត់ហើយ តាំងនៅស៊ប់ក្នុង សេចក្តីទុក្ខ ឥតមានទីពឹង ឥតមានទីជ្រក ឥតមានទីរពឫក ឥតមានទីសង្ឃឹម នេះហៅថា ទុក្ខ ។ ទុក្ខជាភ័យធំ ជាគ្រឿងបៀតបៀន ជាគ្រឿងគាប ជា គ្រឿងឧបទ្រព ជាឧបសគ្គ របស់លោកនោះ ហេតុនោះ ( ទ្រង់ត្រាស់ថា ) ទុក្ខជាភ័យធំរបស់លោកនោះ ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ហើយថា ( ព្រះមានព្រះភាគត្រាស់ថា ) ម្នាលអជិតៈ លោកត្រូវអវិជ្ជាបិទបាំង លោកមិនភ្លឺស្វាង ព្រោះសេចក្តីប្រាថ្នាផ្សេងៗ ( និងសេចក្តី ប្រហែស ) តថាគតពោលនូវសេចក្តីប្រាថ្នា ថាជាគ្រឿងលាប ទុក្ខជាភ័យធំ របស់លោកនោះ ។ ( អជិតមាណពមានអាយុ ក្រាបបង្គំទូលសួរដូច្នេះថា ) ខ្សែ ទាំងឡាយ រមែងហូរទៅក្នុងទីទាំងពួង អ្វីជាគ្រឿងរារាំងនូវខ្សែទាំងឡាយ សូមព្រះអង្គទ្រង់សម្តែងធម៌ជាគ្រឿងបិទខ្សែទាំងឡាយ បុគ្គលបិទខ្សែទាំងឡាយ ដោយអ្វី ។ អធិប្បាយពាក្យថា ខ្សែទាំងឡាយ រមែងហូរទៅក្នុងទីទាំងពួង ត្រង់ពាក្យថា ខ្សែទាំងឡាយ បានដល់ ខ្សែ គឺតណ្ហា ខ្សែ គឺទិដ្ឋិ ខ្សែ គឺ កិលេស ខ្សែ គឺទុច្ចរិត ខ្សែ គឺអវិជ្ជា ។ ពាក្យថា ក្នុងទីទាំងពួង គឺក្នុង អាយតនៈទាំងពួង។ ពាក្យថា ហូរទៅ សេចក្តីថា ហូរទៅ ហូរសំយុង ហូរ មិនដាច់ ប្រព្រឹត្តទៅ គឺហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅអំពីភ្នែក ទៅកាន់រូប ហូរអំពីត្រចៀកទៅកាន់សំឡេង ហូរអំពីច្រមុះទៅកាន់ក្លិន ហូរ អំពីអណ្តាតទៅកាន់រស ហូរអំពីកាយទៅកាន់ផ្សព្វ ហូរទៅ ហូរសំយុង ហូរ មិនដាច់ ប្រព្រឹត្តទៅអំពីចិត្តទៅកាន់ធម្មារម្មណ៍ រូបតណ្ហា ហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅអំពីភ្នែក សទ្ទត