សតិជាគ្រឿងបិទខ្សែគឺតណ្ហា

ក្បាលទី 55 · ទំព័រ 227

( ឧបសីវៈមានអាយុ ទូលសួរដូច្នេះថា ) បពិត្រ ព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គម្នាក់ឯង មិនបានអាស្រ័យ ( បុគ្គល ឬធម៌ ) ទើបមិនអាចឆ្លងអន្លង់ដ៏ធំបាន បពិត្រព្រះអង្គ ជាសមន្តចក្ខុស ូមព្រះអង្គសម្តែងនូវអារម្មណ៍ ដែលនាំឲ្យខ្ញុំព្រះអង្គ អាស្រ័យហើយ ឆ្លងនូវអន្លង់នេះបាន ។ អធិប្បាយពាក្យថា បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គម្នាក់ឯង … អន្លង់ធំបាន ត្រង់ពាក្យថា ម្នាក់ឯង គឺបុគ្គលជាគម្រប់ពីរនឹងខ្ញុំ មិន មាន ឬធម៌ជាគម្រប់ពីរនឹងខ្ញុំ មិនមាន ដែលជាបុគ្គល ឬជាធម៌ដែលខ្ញុំព្រះអង្គ អាស្រ័យហើយ គប្បីឆ្លង ឆ្លងឡើង ឆ្លងរំលង ឆ្លងកាត់ ផ្លោះរំលងនូវអន្លង់ គឺកាម អន្លង់ គឺភព អន្លង់ គឺទិដ្ឋិ អន្លង់ គឺអវិជ្ជាដ៏ធំបាន ហេតុនោះ ( លោកពោលថា ) ម្នាក់ឯង ។ ពាក្យថា បពិត្រព្រះអង្គជាសក្កៈ គឺព្រះមាន ព្រះភាគទ្រង់ព្រះនាមថា សក្កៈ ។ ព្រះមានព្រះភាគ ទ្រង់ព្រះនាមសក្កៈ ព្រោះទ្រង់ចេញចាកសក្យត្រកូល ហើយបព្វជ្ជាក៏បាន ។ មួយទៀត ទ្រង់ព្រះនាម សក្កៈ ព្រោះទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានទ្រព្យធនក៏បាន ។ ទ្រព្យ ទាំងឡាយនេះ របស់ព្រះមានព្រះភាគនោះ គឺទ្រព្យសទ្ធា ទ្រព្យសីល ទ្រព្យ ហិរិ ទ្រព្យឱត្តប្បៈ ទ្រព្យសុតៈ ទ្រព្យចាគៈ ទ្រព្យបញ្ញា ទ្រព្យសតិប្បដ្ឋាន ។ បេ ។ ទ្រព្យ គឺនិព្វាន ។ ព្រះនាមថា សក្កៈ ព្រោះទ្រង់ស្តុកស្តម្ភ មាន ទ្រព្យច្រើន មានទ្រព្យធន ដោយធនរតន៍ទាំងនេះ ច្រើនប្រការក៏បាន ។ ឬថា