អធិសីលសិក្ខា
ក្បាលទី 55 · ទំព័រ 286
( ហេមកៈមានអាយុទូលសួរដូច្នេះថា ) ក្នុងកាលមុន អំពី សាសនាព្រះគោតម ជនទាំងឡាយណា ព្យាករថា ហេតុធ្លាប់មានហើយ ដូច្នេះ នឹងមានដូច្នេះ ពាក្យទាំងអស់នោះ ជាពាក្យជឿស្តាប់បុគ្គលដទៃ ពាក្យ ទាំងអស់នោះ ជាពាក្យធ្វើសេចក្តីត្រិះរិះឲ្យចម្រើន ខ្ញុំព្រះអង្គមិនត្រេកអរក្នុង ពាក្យនោះឡើយ ។ អធិប្បាយពាក្យថា ជនទាំងឡាយណា ព្យាករ ត្រង់ ពាក្យថា ជនទាំងឡាយណា គឺពាវរីព្រាហ្មណ៍ណាផង ព្រាហ្មណ៍ទាំងឡាយ ដទៃណា ជាអាចារ្យរបស់ពាវរីព្រាហ្មណ៍នោះផង ព្រាហ្មណ៍ទាំងនោះ ព្យាករ ប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសហើយ នូវទិដ្ឋិ របស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីគាប់ចិត្តរបស់ខ្លួន លទ្ធិរបស់ខ្លួន អធ្យាស្រ័យរបស់ខ្លួន សេចក្តីប៉ុនប៉ងរបស់ខ្លួន ហេតុនោះ ( លោកពោល ថា ) ជនទាំងឡាយណាព្យាករ ។