អធិចិត្តសិក្ខា
ពាក្យថា ដូច្នេះ របស់បទថា ហេមកៈ មានអាយុទូលសួរដូច្នេះ ជាពាក្យតំណបទ ។ បេ ។ ពាក្យថា ដូច្នេះ នេះជាលំដាប់ លំដោយនៃបទ ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យ គោរព ពាក្យថា មានអាយុនេះ ជាពាក្យពោលដោយគោរព កោតខ្លាច ។ ពាក្យថា ហេមកៈ គឺជាឈ្មោះ ។ បេ ។ ជាពាក្យសម្រាប់ហៅ ហេតុនោះ ( មានពាក្យថា ) ហេមកៈមានអាយុទូលសួរដូច្នេះ ។ ពាក្យថា ក្នុងកាលមុនអំពីសាសនាព្រះគោតម គឺមុនអំពី សាសនានៃព្រះគោតម ខាងនាយអំពីសាសនារបស់ព្រះគោតម ខាងដើមអំពី សាសនារបស់ព្រះគោតម ដំបូងបង្អស់អំពីសាសនារបស់ព្រះគោតម អំពី សាសនារបស់ព្រះពុទ្ធ អំពីសាសនារបស់ព្រះជិនស្រី អំពីសាសនារបស់ ព្រះតថាគត អំពីសាសនារបស់ព្រះអរហន្ត ហេតុនោះ ( លោកពោលថា ) ក្នុងកាលមុនអំពីសាសនាព្រះគោតម ។ ពាក្យថា ហេតុធ្លាប់មានហើយដូច្នេះ នឹងមានដូច្នេះ គឺឮថា ហេតុយ៉ាងនេះមានមកហើយ ឮថា ហេតុយ៉ាងនេះនឹងមាន ហេតុនោះ ( លោកពោលថា ) ហេតុធ្លាប់មានហើយដូច្នេះ នឹងមានដូច្នេះ ។ ពាក្យថា ពាក្យទាំងអស់នោះ ជាពាក្យជឿស្តាប់បុគ្គលដទៃ គឺពាក្យទាំងអស់នោះ ជាពាក្យជឿស្តាប់បុគ្គលដទៃ សេចក្តីថា ព្រាហ្មណ៍ទាំងឡាយ សម្តែងធម៌ ដោយឮថាដូច្នេះៗ ដោយឮតៗ គ្នា ដោយការផ្សែផ្សំនឹង ក្បួន ដោយហេតុនៃការត្រិះរិះ ដោយហេតុនៃការគ្នេរគ្នាន់ ដោយការជញ្ជឹង នូវអាការ ដោយហេតុដែលខ្លួនយល់ ខ្លួនពិនិត្យ ខ្លួនចូលចិត្ត មិនមែនត្រាស់ដឹង ចំពោះខ្លួនឯង មិនមែនជាក់ច្បាស់ចំពោះខ្លួន ហេតុនោះ ( លោកពោល ថា ) ពាក្យទាំងអស់នោះ ជាពាក្យជឿស្តាប់បុគ្គលដទៃ ។