អដ្ឋកថាហេមកមាណវកប្បបញ្ញានិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងហេមកសូត្រទី ៨ ដូចតទៅ បទថា យេមេ បុព្វេ វិយាកំសុ សេចក្តីថា ក្នុងកាលមុន ពាវរីព្រាហ្មណ៍ជាដើម ព្យាករលទ្ធិរបស់ខ្លួនដល់ខ្ញុំព្រះអង្គ ។ បទថា ហុរំ គោតមសាសនា បានដល់ មុនអំពីសាសនារបស់ព្រះគោតម ។ បទថា សព្វន្តំ តក្កវឌ្ឍនំ បានដល់ ពាក្យទាំងអស់នោះ ជាគ្រឿងញ៉ាំងវិតក្កៈ មានកាមវិតក្កៈ ជាដើមឲ្យចម្រើន ។ បទថា យេ ចញ្ញេ តស្ស អាចរិយា សេចក្តីថា អាចារ្យ ដទៃឲ្យពាវរីព្រាហ្មណ៍នោះ សិក្សាដល់មារយាទ ។ បទថា តេ សកំ ទិដ្ឋឹ សេចក្តីថា អាចារ្យទាំងនោះប្រាប់ដល់ទិដ្ឋិរេងោៗ ខ្លួន ។ បទថា សកំ ខន្តឹ បានដល់ ការអត់ធន់របស់ខ្លួន ។ បទថា សកំ រុចឹ បានដល់ ការពេញចិត្ត របស់ខ្លួន ។ បទថា វិតក្កវឌ្ឍនំ បានដល់ ញ៉ាំងវិតក្កៈ មានកាមវិតក្កៈ ជាដើមឲ្យកើតឡើង គឺឲ្យប្រព្រឹត្តទៅរឿយៗ ។ បទថា សង្កប្បវឌ្ឍនំ បាន ដល់ ញ៉ាំងតម្រិះ មានការត្រិះរិះដល់កាមជាដើមឲ្យចម្រើន ។ បទនេះ លោកពោលរួមវិតក្កទាំងអស់ ។ ឥឡូវនេះ ព្រះមានព្រះភាគ ដើម្បីទ្រង់សម្តែងដល់កាមវិតក្កជាដើមដោយ សរុប ទើបទ្រង់សម្តែងវិតក្កទាំង ៩ យ៉ាង ដោយន័យជាដើមថា កាមវិតក្កវឌ្ឍនំ ដូច្នេះ ។ បទថា តណ្ហានិគ្ឃាតនំ បានដល់ ជាគ្រឿងញ៉ាំងតណ្ហា ឲ្យវិនាស ។ [ ៣៣២-៣៣៩ ] លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់ប្រាប់ធម៌ នោះ ដល់ហេមកមាណពនោះ ទើបត្រាស់ ២ គាថាថា ឥធ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ឯតទញ្ញាយ យេ សតា សេចក្តីថា ព្រះខីណា ស្រពពួកណា ឃើញច្បាស់ដល់បទនិព្វាននោះ ដែលជាទីមិនចុតិហើយ ដោយន័យជាដើមថា សព្វេ សង្ខារា អនិច្ចា សង្ខារទាំងឡាយមិនទៀង ជាដើម ដឹងហើយដោយលំដាប់ ជាអ្នកមានសតិ ដោយកាយានុបស្សនាសតិប្បដ្ឋានជាដើម ។