អដ្ឋកថាតោទេយ្យមាណវកប្បបញ្ញានិទ្ទេស
ក្បាលទី 55 · ទំព័រ 309
គប្បីជ្រាបវិនិច្ឆ័យក្នុងតោទេយ្យសូត្រទី ៩ ដូចតទៅ បទថា វិមោក្ខោ តស្ស កីទិសោ សេចក្តីថា តោទេយ្យមាណពទូល សួរថា វិមោក្ខធម៌របស់បុគ្គលនោះ តើដូចម្តេចទៅ ។ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងការមិនមាន វិមោក្ខដទៃ ដល់តោទេយ្យមាណពនោះ ទើបត្រាស់គាថាទី ២ ។ ក្នុងបទ ទាំងនោះ បទថា វិមោក្ខោ តស្ស នាបរោ សេចក្តីថា វិមោក្ខដទៃរបស់ បុគ្គលនោះ មិនមាន ។ កាលព្រះមានព្រះភាគត្រាស់យ៉ាងនេះថា ការអស់តណ្ហា នោះឯងជាវិមោក្ខ តោទេយ្យមាណព ក៏មិនបានយល់សេចក្តីនោះ ទើបទូល សួរទៀតថា និរាសសោ សោ ឧទ អាសសានោ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា ឧទ បញ្ញកប្បី សេចក្តីថា ឬថា កកើតតណ្ហា ឬទិដ្ឋិ ដោយញាណ មានសម្មាបត្តិញ្ញាណជាដើម ។ លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់ប្រាប់សេចក្តីនោះ ដល់តោទេយ្យមាណពនោះ ទើបពោលគាថាទី ៤ ។ ក្នុងបទទាំងនោះ បទថា កាមភវេ បានដល់ ក្នុងកាម និងក្នុងភព ។