មិនគប្បីជាប់ចំពាក់ក្នុងកាម

ក្បាលទី 55 · ទំព័រ 311

( កប្បមាណពមានអាយុ ទូលសួរដូច្នេះថា ) បពិត្រ ព្រះអង្គនិរទុក្ខ សូមព្រះអង្គត្រាស់ប្រាប់នូវទីពឹង របស់ពួកសត្វអ្នក ស្ថិតនៅក្នុងកណ្តាលនៃស្រះ ដែលត្រូវជរា និងមច្ចុ គ្របសង្កត់ ព្រោះឱឃៈជាភ័យធំកើតឡើងហើយ ចុះសេចក្តីទុក្ខ ( ក្នុងស្រះ ) នេះ មិនគប្បីមានតទៅទៀត ដោយប្រការណា សូមព្រះអង្គប្រាប់ នូវទីពឹងដល់ខ្ញុំព្រះអង្គ ដោយប្រការនោះ ។ ពាក្យថា អ្នកស្ថិតនៅក្នុងកណ្តាលនៃស្រះ អធិប្បាយថា សង្សារ លោកហៅថា ស្រះ បានដល់ ដំណើរមក ដំណើរទៅ ដំណើរទៅ និងមក កាលៈ គតិ ភពតូចធំ ការចុតិផង ការចាប់កំណើតផង ការកើត ផង ការបែកធ្លាយផង ជាតិផង ជរាផង មរណៈផង ។ ទីបំផុតខាងដើមនៃ សង្សារ មិនប្រាកដ ទាំងទីបំផុតខាងចុង ក៏មិនប្រាកដ ។ ពួកសត្វដែលស្ថិត នៅ តាំងនៅ ជាប់ស្អិត នៅកុះករ ជ្រុលជ្រប់ ចុះស៊ប់ក្នុងសង្សារ តែត្រង់ កណ្តាល ។ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ តើដូចម្តេច ។ វដ្តៈវិល ទៅមកអស់ជាតិទាំងឡាយប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាង នេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ ។ វដ្តៈ វិលទៅហើយ អស់រយនៃជាតិប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹង យ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ ។ វដ្តៈវិលទៅហើយ អស់ពាន់នៃជាតិប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការ ដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ ។ វដ្តៈវិលទៅហើយ អស់សែនកោដិនៃជាតិប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាង នេះខ្លះ ។ វដ្តៈវិលទៅហើយ អស់រយកោដិនៃជាតិប៉ុណ្ណេះ នឹងមិនវិលហួស អំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុ