កាម២យ៉ាង

ក្បាលទី 55 · ទំព័រ 329

( ជតុកណ្ណីមានអាយុទូលសួរដូច្នេះថា ) បពិត្រព្រះអង្គ ជាវីរបុរស ខ្ញុំព្រះអង្គបានឮហើយ ទើបមក ដើម្បីទូលសួរព្រះអង្គ ទ្រង់មិនមានប្រាថ្នាក្នុងកាម ទ្រង់ឆ្លងឱឃៈ ទ្រង់មិនមានសេចក្តី ប្រាថ្នា បពិត្រព្រះអង្គមានព្រះន្រេតកើតព្រមគ្នា សូមព្រះអង្គ សម្តែងនូវសន្តិបទ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសម្តែង នូវសន្តិបទនោះ ដែលជាធម៌ពិត ដល់ខ្ញុំព្រះអង្គឲ្យទាន ។ ពាក្យថា បពិត្រព្រះអង្គជាវីរបុរស ខ្ញុំព្រះអង្គបានឮហើយ … ទ្រង់មានប្រាថ្នាក្នុងកាម អធិប្បាយថា ខ្ញុំព្រះអង្គឮ ស្តាប់ រៀន ចាំទុក កំណត់ ទុកថា ព្រះមានព្រះភាគអង្គនោះ ជាព្រះអរហន្ត ព្រោះហេតុដូច្នេះខ្លះ ។ បេ ។ ព្រះអង្គត្រាស់ដឹងហើយ ព្រះអង្គមានចំណែកធម៌ ហេតុនោះ ( លោកពោល ថា ) ខ្ញុំព្រះអង្គបានឮហើយ ។ ពាក្យថា បពិត្រព្រះអង្គជាវីរបុរស គឺព្រះពុទ្ធ ជាវីរជន ។ ព្រះមានព្រះភាគជាវីរបុរស ព្រោះទ្រង់មានសេចក្តីព្យាយាម ។ ជាវីរបុរស ព្រោះព្រះអង្គជាអ្នកសម្បូរណ៍ដោយគុណ ។ ជាវីរបុរស ព្រោះ ព្រះអង្គញ៉ាំងសេចក្តីព្យាយាមឲ្យកើត ( ក្នុងសន្តានរបស់អ្នកដទៃ ) ។ ជា វីរបុរស ព្រោះព្រះអង្គមានព្រះហបឫទ័យអង់អាច ។ ជាវីរបុរស ព្រោះព្រះអង្គ ជាបុគ្គលក្លៀវក្លា មោះមុត មិនខ្លាច មិនរន្ធត់ មិនស្លន់ មិនរត់ បានលះបង់ នូវសេចក្តីខ្លាច និងសេចក្តីញ័រចំប្រប់ ប្រាសចាកសេចក្តីព្រឺព្រួចរោម ។ ព្រះខីណាស្រព វៀរហើយចាកបាបទាំងពួង ក្នុងលោកនេះ មាន កិរិយាអប់រំ ដោយសេចក្តីព្យាយាម កន្លងនិរយទុក្ខ លោកមាន ព្យាយាម មានសេចក្តីប្រឹងប្រែង មិនញាប់ញ័រ មានសភាព ដូច្នោះ ទើបលោកហៅថា វីរបុរស ។ ហេតុនោះ ( លោកពោលថា ) បពិត្រព្រះអង្គជាវីរបុរស ខ្ញុំព្រះអង្គ បានឮហ