មិនគប្បីធ្វើចិត្តអោយល្អក់
( ភទ្រាវុធមានអាយុ ពោលដូច្នេះថា ) ខ្ញុំព្រះអង្គ សូមអារាធនាព្រះមានព្រះភាគ ព្រះអង្គលះបង់ទីលំនៅ កាត់បង់ តណ្ហា មិនមានការញាប់ញ័រ លះបង់សេចក្តីត្រេកអរ ឆ្លងអន្លង់ មានព្រះហប្ញទ័យរួចស្រឡះ លះគ្រឿងកំណត់ មានបញ្ញាល្អ ពួក ជនបានស្តាប់ ( ព្រះតម្រាស់ ) របស់ព្រះអង្គ ជាព្រះពុទ្ធនាគ ហើយ នឹងចៀសចេញអំពីទីនេះ ។ អធិប្បាយពាក្យថា ព្រះអង្គលះបង់ទីលំនៅ កាត់បង់តណ្ហា មិនមានការញាប់ញ័រ ត្រង់ពាក្យថា ព្រះអង្គលះបង់ទីលំនៅ សេចក្តីថា ឆន្ទៈ ណា រាគៈណា នន្ទិណា តណ្ញាណា ការចូលទៅជិតប្រកាន់ជាគ្រឿងតាំង ស៊ប់របស់ចិត្ត ជាទីមកដេកត្រាំជាប់ណា ក្នុងរូបធាតុ កិលេសទាំងនោះ ព្រះពុទ្ធមានជោគលះបង់ ផ្តាច់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើត នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព មិនឲ្យកើតឡើងជាធម្មតាតទៅ ហេតុ នោះ ព្រះពុទ្ធ ឈ្មោះថា លះបង់ទីលំនៅ ។ ឆន្ទៈណា រាគៈណា នន្ទិណា តណ្ញាណា ការចូលទៅជិតប្រកាន់ជាគ្រឿងតាំងស៊ប់របស់ចិត្ត ជាទីមកដេក ត្រាំជាប់ណា ក្នុងវេទនាធាតុ សញ្ញាធាតុ សង្ខារធាតុ វិញ្ញាណធាតុ កិលេស ទាំងនោះ ព្រះពុទ្ធមានព្រះភាគ លះបង់ ផ្តាច់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព មិនឲ្យកើតឡើងជាធម្មតា តទៅ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា លះបង់ទីលំនៅ ។ ពាក្យថា តណ្ហា របស់បទថា កាត់បង់តណ្ហា បានដល់ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា តណ្ហានោះ ព្រះពុទ្ធមានព្រះភាគ កាត់បង់ ផ្តាច់បង់ ផ្តិលផ្តាច់ រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា កាត់បង់ តណ្ហា ។