អដ្ឋកថាភទ្រាវុធមាណវកប្បបញ្ញានិទ្ទេស

ក្បាលទី 55 · ទំព័រ 372

គប្បីជ្រាបវិនិច្ឆ័យក្នុងភទ្រាវុធសូត្រទី ១២ ដូចតទៅ បទថា ឱកញ្ចិហំ បានដល់ លះនូវការជាប់ជំពាក់ ។ បទថា តណ្ញច្ឆិទំ បានដល់ កាត់នូវពួកតណ្ញាចេញបាន ។ បទថា អនេជំ បានដល់ មិន ញាប់ញ័រក្នុងលោកធម៌ទាំងឡាយ ។ បទថា នន្ទិញ្ជហំ បានដល់ លះនូវ ការប្រាថ្នារូប មានរូបក្នុងអនាគតជាដើម ។ ពិតហើយ តណ្ហាតែម្យ៉ាង បុណ្ណោះ លោកពោលក្នុងទីនេះ ដោយប្រការផ្សេងៗ ដោយអំណាចនៃការ ត្រេកអរ ។ បទថា កប្បញ្ជហំ បានដល់ លះនូវការត្រិះរិះ ២ យ៉ាង ។ បទថា អភិយាចេ បានដល់ ខ្ញុំព្រះអង្គសូមអារាធនាយ៉ាងក្រៃលែង ។ បទថា ហុត្វាន នាគស្ស អបនមិស្សន្តិ ឥតោ អធិប្បាយថា ជនដ៏ច្រើនបាន ស្តាប់នូវព្រះតម្រាស់របស់ព្រះនាគហើយ នឹងចៀសចេញ ទៅអំពីបាសាណកចេតិយនេះ ។ បទថា យេ ឧបយុបទានា បានដល់ ចូលទៅប្រកាន់មាំ ដោយតណ្ហា និងទិដ្ឋិ ។ បទថា ចេតសោ អធិដ្ឋានា បានដល់ តាំងទុក ក្នុងចិត្ត ។ បទថា អភិនិវេសានុសយា បានដល់ ជាទីតាំងមាំហើយ មក ដេកត្រាំនៅក្នុងសន្តាន ។ បទថា ជនបទេហិ សង្គតា បានដល់ មកអំពីជនបទ ទាំងឡាយ មានដែនអង្គៈជាដើម ប្រជុំគ្នាក្នុងទីនេះ ។ បទថា វិយាករោហិ បានដល់ សូមទ្រង់សម្តែងធម៌ ។ បទថា សង្គតា បានដល់ ជនទាំងឡាយនោះ មានក្សត្រ ជាដើម មានភាពតែមួយ ។ បទថា សមាគតា បានដល់ មកអំពីជនបទ ទាំងឡាយ មានប្រការដូចពោលហើយ ។ បទថា សមោហិតា បានដល់ ជាក្រុម ។ បទថា សន្និបតិតា បានដល់ មិនបែកចាកគ្នា ។ លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងធម៌ ដោយអនុលោម តាមអធ្យាស្រ័យរបស់ភទ្រាវុធមាណពនោះ ទើបត្រាស់គាថាតទៅ