គប្បីឈ្លាសក្នុងធម៌

ក្បាលទី 55 · ទំព័រ 375

( ឧទយៈមានអាយុ ក្រាបទូលដូច្នេះថា ) ខ្ញុំព្រះអង្គជា អ្នកត្រូវការដោយប្រស្នា ទើបមកគាល់ ( ដើម្បីសួរ ) ព្រះអង្គ ជាអ្នកមានឈាន មានព្រះសន្តានប្រាសចាកធូលី ទ្រង់គង់នៅ ទ្រង់មានកិច្ចធ្វើរួចហើយ មិនមានអាសវៈ ទ្រង់ដល់នូវត្រើយនៃ ធម៌ទាំងពួង សូមព្រះអង្គសម្តែងអញ្ញាវិមោក្ខ ជាគ្រឿងទម្លាយ អវិជ្ជា ។ អធិប្បាយពាក្យថា ជាអ្នកមានឈាន មានព្រះសន្តានប្រាសចាក ធូលី ទ្រង់គង់នៅ ត្រង់ពាក្យថា មានឈាន គឺព្រះមានព្រះភាគមាន ឈាន ដោយបឋមជ្ឈានផង មានឈាន ដោយទុតិយជ្ឈានផង មានឈាន ដោយតតិយជ្ឈានផង មានឈាន ដោយចតុត្ថជ្ឈានផង មានឈាន ដោយ ឈានប្រកបដោយវិតក្ក និងវិចារៈផង មានឈាន ដោយឈានមិនមានវិតក្កៈ មានតែវិចារៈផង មានឈាន ដោយឈានមិនមានវិតក្កៈ មិនមានវិចារៈផង មានឈាន ដោយឈានប្រកបដោយបីតិផង មានឈាន ដោយឈានមិន មានបីតិផង មានឈាន ដោយឈានប្រកបដោយសុខផង មានឈាន ដោយឈានប្រកបដោយឧបេក្ខាផង មានឈាន ដោយឈានប្រកបដោយ សុញ្ញតវិមោក្ខផង មានឈាន ដោយឈានប្រកបដោយអនិមិត្តវិមោក្ខផង មានឈាន ដោយឈានប្រកបដោយអប្បណិហិតវិមោក្ខផង មានឈាន ដោយឈានជាលោកិយផង មានឈាន ដោយឈានជាលោកុត្តរផង ជា បុគ្គលត្រេកអរក្នុងឈាន ប្រកបរឿយៗ នូវភាពជាបុគ្គលម្នាក់ឯង ធ្ងន់ក្នុង ប្រយោជន៍របស់ខ្លួន ហេតុនោះ ( លោកពោលថា ) អ្នកមានឈាន ។ ពាក្យថា ប្រាសចាកធូលី សេចក្តីថា ធូលី គឺរាគៈ ធូលី គឺទោសៈ ធូលី គឺ មោហៈ ធូលី គឺកោធៈ ធូលី គឺឧបនាហៈ ។ បេ ។ ធូលី គឺអភិសង្ខារ ជា អកុសលទាំងអស់ ។ ធូលីទាំងនោះ ព្រះពុទ្ធមានជោគ លះបង់ ផ្តាច់ផ្តិល ឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការ មិនមានបែបភាព មានការមិនកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនម