អដ្ឋកថាឧទយមាណវកប្បបញ្ញានិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងឧទយសូត្រទី ១៣ ដូចតទៅ បទថា អញ្ញាវិមោក្ខំ សេចក្តីថា ឧទយមាណពទូលសួរដល់ វិមោក្ខដែលសម្រេចដោយអានុភាពនៃអរហត្ត ។ បទថា បឋមេនបិ ឈានេន ឈាយី ព្រះមានព្រះភាគ ឈ្មោះថា ឈាយី ព្រោះសម្លឹងដោយបឋមជ្ឈានមានអង្គ ៥ ដែលសម្បយុត្ត ដោយវិតក្ក វិចារៈ បីតិ សុខ ចិត្តេកគ្គតា ។ បទថា ទុតិយេន បានដល់ ទុតិយជ្ឈានដែលសម្បយុត្តដោយបីតិ សុខ ចិត្តេកគ្គតា ។ បទថា តតិយេន បានដល់ តតិយជ្ឈានដែលសម្បយុត្តដោយសុខ និងចិត្តេកគ្គតា ។ បទថា ចតុត្ថេន បានដល់ ចតុត្ថជ្ឈាន ដែលសម្បយុត្តដោយឧបេក្ខា និងចិត្តេកគ្គតា ។ បទថា សវិតក្កសវិចារេនបិ ឈានេន ឈាយី បានដល់ ឈ្មោះថា ឈាយី ព្រោះសម្លឹងឈាន ដែលមានវិតក្កៈ មានវិចារៈ គឺដោយបឋមជ្ឈាន ក្នុង ចតុក្កន័យ និងបញ្ចកន័យ ។ បទថា អវិតក្កវិចារមត្តេន បានដល់ ដោយ ទុតិយជ្ឈានក្នុងបញ្ចកន័យ ។ បទថា អវិតក្កវិចារេន បានដល់ ដោយឈាន ដ៏សេស មានទុតិយជ្ឈាន ( ក្នុងចតុក្កន័យ ) និងតតិយជ្ឈាន ( បញ្ចកន័យ ) ជាដើម ។ បទថា សប្បីតិកេន បានដល់ ដោយទុកជ្ឈាន និងតិកជ្ឈាន ដែលសម្បយុត្តដោយបីតិ ។ បទថា និប្បីតិកេន បានដល់ ដោយឈាន ដ៏សេសអំពីនោះ ដែលវៀរហើយចាកបីតិ ។ បទថា សាតសហគតេន បាន ដល់ ដោយតិកជ្ឈាន និងចតុក្កជ្ឈានដែលសហគតៈដោយសុខ ។ បទថា ឧបេក្ខាសហគតេន បានដល់ ដោយចតុក្កជ្ឈាន និងបញ្ចកជ្ឈាន ។ បទថា សុញ្ញតេន បានដល់ ដែលសម្បយុត្តដោយសុញ្ញតវិមោក្ខ ។ បទថា អនិមិត្តេនបិ ឈ្មោះថា ឈាយី ព្រោះសម្លឹងដោយឈានដែលមិនមាននិមិត្ត ដែលខ្លួនបានហើយ ព្រោះបើកនូវនិមិត្តថា ទៀង និមិត្តថា ស្ថិតស្ថេរ និងនិមិត្ត ថា ខ្លួនចេញហើយ ។