គប្បីមានសតិ

ក្បាលទី 55 · ទំព័រ 401

( បោសាលៈមានអាយុ ក្រាបទូលដូច្នេះថា ) ព្រះមាន ព្រះភាគអង្គណា ពោលអាងកាលជាអតីត មិនមានសេចក្តីញាប់ញ័រ ទ្រង់កាត់សេចក្តីសង្ស័យ ទ្រង់ដល់ត្រើយនៃធម៌ទាំងពួងហើយ ពួកខ្ញុំព្រះអង្គ ជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ ( ដើម្បី ទូលសួរព្រះមានព្រះភាគនោះ ) ។ អធិប្បាយពាក្យថា ព្រះមានព្រះភាគអង្គណា ពោលអាងកាល ជាអតីត ត្រង់ពាក្យថា អង្គណា សំដៅដល់ព្រះមានព្រះភាគ ព្រះអង្គត្រាស់ដឹង ឯង ឥតមានអាចារ្យ បានត្រាស់ដឹងសច្ចៈទាំងឡាយ ដោយព្រះអង្គឯង ក្នុងធម៌ ដែលព្រះអង្គមិនធ្លាប់បានស្តាប់មកក្នុងកាលមុន ទ្រង់សម្រេចសព្វញ្ញុតញ្ញាណ ក្នុងធម៌ទាំងឡាយនោះផង សម្រេចនូវភាពស្ទាត់ ក្នុងពលធម៌ ទាំងឡាយផង ។ ពាក្យថា ទ្រង់ពោលអាងកាលជាអតីត បានដល់ ព្រះមាន ព្រះភាគ ទ្រង់ពោលអាងកាលជាអតីតផង ទ្រង់ពោលអាងកាលជាអនាគត ផង ទ្រង់ពោលអាងកាលជាបច្ចុប្បន្នផង របស់ព្រះអង្គ និងពួកសត្វដទៃ ។ ព្រះមានព្រះភាគ ទ្រង់ពោលអាងកាលជាអតីត របស់ព្រះអង្គ តើដូចម្តេច ។ ព្រះមានព្រះភាគ ទ្រង់ពោលអាងអតីតជាតិរបស់ព្រះអង្គ ១ ជាតិខ្លះ ទ្រង់ពោលអាង ២ ជាតិខ្លះ ទ្រង់ពោលអាង ៣ ជាតិខ្លះ ទ្រង់ពោលអាង ៤ ជាតិខ្លះ ទ្រង់ពោលអាង ៥ ជាតិខ្លះ ទ្រង់ពោលអាង ១០ ជាតិខ្លះ ទ្រង់ពោល អាង ២០ ជាតិខ្លះ ទ្រង់ពោលអាង ៣០ ជាតិខ្លះ ទ្រង់ពោលអាង ៤០ ជាតិខ្លះ ទ្រង់ពោលអាង ៥០ ជាតិខ្លះ ទ្រង់ពោលអាងមួយរយជាតិខ្លះ មួយពាន់ជាតិ ខ្លះ មួយសែនជាតិខ្លះ សំវដ្តកប្បជាច្រើនខ្លះ វិវដ្តកប្បជាច្រើនខ្លះ សំវដ្តវិវដ្តកប្បជា ច្រើនខ្លះថា តថាគតបានកើតក្នុងភពឯណោះ មាននាមយ៉ាងនេះ មានគោត្ត យ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ មានសុខ និងទុក្ខយ៉ាង នេះ មានអាយុត្រឹមប៉ុណ្ណេះ