ព្រហ្មចរិយៈក្នុងកាម
( មោឃរាជមានអាយុទូលដូច្នេះថា ) បពិត្រព្រះអង្គ ជាសក្កៈ ខ្ញុំព្រះអង្គ បានទូលសួរអស់វារៈពីរដងរួចហើយ ព្រះអង្គ មានចក្ខុ ទ្រង់មិនទាន់ដោះស្រាយចំពោះខ្ញុំព្រះអង្គនៅឡើយ ខ្ញុំព្រះអង្គបានឮថា ព្រះអង្គជាទេវឫសី ( កាលបើមានគេសាកសួរ ) អស់វារៈបីដង ទ្រង់តែងតែព្យាករពុំខាន ។ ពាក្យថា បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គបានទូលសួរអស់ វារៈពីរដងរួចហើយ អធិប្បាយថា ព្រាហ្មណ៍នោះ បានទូលសួរប្រស្នាចំពោះ ព្រះពុទ្ធមានព្រះភាគ អស់វារៈពីរដងរួចហើយ តែព្រះមានព្រះភាគ កាល ព្រាហ្មណ៍នោះសួរប្រស្នាហើយ ទ្រង់មិនទាន់ព្យាករនៅឡើយ ដោយទ្រង់ព្រះតម្រិះ ថា ព្រាហ្មណ៍នេះ នឹងមានឥន្ទ្រិយចាស់ក្លា ក្នុងកាលជាលំដាប់ស្មើនៃ ធម្មចក្ខុ ។ ពាក្យថា បពិត្រព្រះអង្គជាសក្កៈ គឺព្រះមានព្រះភាគឈ្មោះថា សក្កៈ ។ ដែលព្រះមានព្រះភាគឈ្មោះសក្កៈ ព្រោះហេតុទ្រង់ចេញចាក សក្យត្រកូល ហើយបួសក៏បាន ។ ឬថា ឈ្មោះសក្កៈ ព្រោះហេតុទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានធនធានក៏បាន ។ នេះទ្រព្យរបស់ព្រះអង្គគឺ ទ្រព្យ គឺសទ្ធា ទ្រព្យ គឺសីល ទ្រព្យ គឺហិរិ ទ្រព្យ គឺឱត្តប្បៈ ទ្រព្យ គឺសុតៈ ទ្រព្យ គឺចាគៈ ទ្រព្យគឺបញ្ញា ទ្រព្យគឺសតិប្បដ្ឋាន ទ្រព្យគឺសម្មប្បធាន ទ្រព្យ គឺឥទ្ធិបាទ ទ្រព្យ គឺឥន្ទ្រិយ ទ្រព្យ គឺពល ទ្រព្យ គឺពោជ្ឈង្គ ទ្រព្យ គឺមគ្គ ទ្រព្យ គឺផល ទ្រព្យ គឺនិព្វាន ។ ព្រះនាមសក្កៈ ព្រោះហេតុព្រះអង្គស្តុកស្តម្ភ មានទ្រព្យច្រើន មានធនធាន ដោយទ្រព្យដ៏ប្រសើរច្រើនប្រការទាំងនេះក៏បាន ។ ពុំនោះសោត ឈ្មោះសក្កៈ ព្រោះហេតុទ្រង់អង់អាច មោះមុត ក្លាហាន មាន ព្យាយាមតស៊ូ ក្លៀវក្លា សង្វាត ប្រឹងប្រែង មិនខ្លាច មិនរន្ធត់ មិនតក់ស្លុត មិ