អដ្ឋកថាមោឃរាជមាណវកប្បបញ្ញានិទ្ទេស

ក្បាលទី 55 · ទំព័រ 489

មោឃរាជមាណវកប្បបញ្ញានិទ្ទេស គប្បីជ្រាបវិនិច្ឆ័យក្នុងមោឃរាជសូត្រទី ១៥ ដូចតទៅនេះ បទថា ទ្វាហំ បានដល់ ខ្ញុំព្រះអង្គបានទូលសួរ ២ ដងហើយ ព្រោះថា មោឃរាជមាណពនោះ កាលមុន ទូលសួរព្រះមានព្រះភាគអស់ វារៈ ២ ដង ក្នុងកាលចប់អជិតសូត្រ និងតិស្សមេត្តេយ្យសូត្រ ។ តែព្រះមាន ព្រះភាគ ទ្រង់រង់ចាំឲ្យមោឃរាជមាណពមានឥន្ទ្រិយចាស់ក្លាសិន ទើប ទ្រង់មិនព្យាករ ។ ដោយហេតុនោះ ទើបមោឃរាជមាណពទូលសួរថា ទ្វាហំ សក្ក អបុច្ឆិស្ស ដូច្នេះ ។ បទថា យាវតតិយញ្ច ទេវិសិ ព្យាករោតីតិ មេ សុតំ សេចក្តីថា ខ្ញុំព្រះអង្គបានឮមកយ៉ាងនេះថា ព្រះមានព្រះភាគ ជាឥសី វិសុទ្ធិទេព ជាព្រះសម្មាសម្ពុទ្ធ មានអ្នកទូលសួរបញ្ញាដែលប្រពៃដល់ហេតុ ជាលើកទី ៣ ទ្រង់រមែងព្យាករ ។ បានឮថា មោឃរាជមាណព បានស្តាប់ មកយ៉ាងនេះ ត្រង់ឆ្នេរស្ទឹងគោធាវរីនោះឯង ដោយហេតុនោះ ទើបមោឃរាជមាណពទូលថា ព្យាករោតីតិ មេ សុតំ ដូច្នេះ ពាក្យណាដែលគប្បី ពោលក្នុងនិទ្ទេសនៃគាថានេះ ពាក្យនោះ មានន័យដូចពោលមកហើយ ខាង ដើមនោះឯង ។ បទថា អយំ លោកោ បានដល់ មនុស្សលោក ។ បទថា បរោ លោកោ បានដល់ លោកដ៏សេស វៀរមនុស្សលោកនេះ ។ បទថា សទេវកោ បានដល់ លោកដ៏សេស គឺលោកដែលប្រកបដោយលោកនៃ ឧបបត្តិទេព និងសម្មតិទេព វៀរលែងតែព្រហ្មលោក ។ បទថា ព្រហ្មលោកោ សទេវកោ ត្រឹមតែជាការលើកឧទាហរណ៍នៃពាក្យជាដើមថា សទេវកោ លោកោ ។ ដោយហេតុនោះ គប្បីជ្រាបលោកទាំងអស់ មាន ប្រការដូចបានពោលហើយ ។ ដោយបទថា ឯវំ អភិក្កន្តទស្សាវឹ មោឃរាជមាណព សម្តែងថា ព្រះមានព្រះភាគទ្រង់ឃើញធម៌ដ៏ប្រសើរយ៉ាងនេះ ទ្រង់អាច ឃើញអធ្យាស្រ័យ អធិមុត្តិ គតិ ដែលប្រព្រឹត្តទៅខាងមុខរបស់លោក ។ ព្រមដោយទេវលោកបាន ។