មគ្គមានអង្គ៨ជាព្រហ្មចរិយៈ

ក្បាលទី 55 · ទំព័រ 509

( បិង្គិយៈមានអាយុក្រាបទូលដូច្នេះថា ) ខ្ញុំព្រះអង្គ ជាមនុស្សគ្រាំគ្រា មានកម្លាំងខ្សោយ ប្រាសចាកសម្បុរ ទាំងភ្នែក ក៏មិនស្អាត ការស្តាប់ក៏មិនស្រួល សូមកុំឲ្យខ្ញុំព្រះអង្គ ជាបុគ្គល វង្វេងខូចក្នុងចន្លោះឡើយ ខ្ញុំព្រះអង្គគប្បីដឹងធម៌ណា ដែលជា គ្រឿងលះបង់ជាតិ និងជរាក្នុងទីនេះ សូមព្រះអង្គត្រាស់ប្រាប់ធម៌ នោះឲ្យទាន ។ ពាក្យថា ខ្ញុំព្រះអង្គជាមនុស្សគ្រាំគ្រា មានកម្លាំងខ្សោយ ប្រាសចាកសម្បុរ គឺជាមនុស្សគ្រាំគ្រា ចម្រើនហើយ មានអាយុច្រើន រស់ នៅបានយូរឆ្នាំមកហើយ មានវ័យដល់ហើយតាមលំដាប់ មានអាយុ ១២០ ឆ្នាំ អំពីកំណើត ។ ពាក្យថា មានកម្លាំងខ្សោយ គឺមានកម្លាំងថយ មានកម្លាំង កាយតិច មានកម្លាំងចិត្តតិច ។ ពាក្យថា ប្រាសចាកសម្បុរ គឺប្រាសចាក សម្បុរ បាត់សម្បុរ ពន្លឺសម្បុរដ៏ល្អណាមានក្នុងកាលមុន ពន្លឺសម្បុរដ៏ល្អ នោះបាត់ទៅ ទោសក៏កើតប្រាកដ ហេតុនោះ ( លោកពោលថា ) ខ្ញុំព្រះអង្គ ជាមនុស្សគ្រាំគ្រា មានកម្លាំងខ្សោយប្រាសចាកសម្បុរ ។ ពាក្យថា បិង្គិយៈ មានអាយុក្រាបទូលដូច្នេះ ត្រង់ពាក្យថា ដូច្នេះ គឺជាការតបទ ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ។ ពាក្យថា បិង្គិយៈ ជាឈ្មោះ ។ បេ ។ ជាពាក្យសម្រាប់ហៅព្រាហ្មណ៍នោះ ហេតុនោះ ( ទើបមានពាក្យថា ) បិង្គិយៈ មានអាយុក្រាបទូល ដូច្នេះ ។ ពាក្យថា ភ្នែកមិនស្អាត ការស្តាប់មិនស្រួល គឺភ្នែកទាំងពីរ មិនស្អាត មិនហ្មត់ចត់ មិនបរិសុទ្ធ មិនផូរផង់ គឺខ្ញុំព្រះអង្គមិនឃើញរូបដោយ ភ្នែក ដោយប្រការដូច្នោះ ហេតុនោះ ( លោកពោលថា ) ភ្នែកមិនស្អាត ។ ពាក្យថា ការស្តាប់មិនស្រួល គឺត្រចៀកមិនស្អាត មិនហ្មត់ចត់ មិនបរិសុទ្ធ មិនផូរផង់ គឺខ្ញុំព្រះអង្គមិនឮសំឡេងដ