អដ្ឋកថាបិង្គិយមាណវកប្បបញ្ញានិទ្ទេស

ក្បាលទី 55 · ទំព័រ 522

បិង្គិយមាណវកប្បបញ្ញានិទ្ទេស គប្បីជ្រាបវិនិច្ឆ័យក្នុងបិង្គិយសុត្តនិទ្ទេសទី ១៦ ដូចតទៅ បទថា ជិណ្ណោហមស្មី អពលោ វិវណ្ណោ សេចក្តីថា បាន ឮថា ព្រាហ្មណ៍នោះ ត្រូវជរាគ្របសង្កត់ មានអាយុ ១២០ ឆ្នាំអំពីកំណើត មានកម្លាំងតិច គិតថា នឹងដាក់ជើងក្នុងទីនេះ បែរជាដាក់ជើងក្នុងទីដទៃ ពណ៌ សម្បុរដែលធ្លាប់ស្រស់ស្អាតក៏អស់ទៅហើយ ។ ដោយហេតុនោះ ទើបបិង្គិយៈ ទូលថា ខ្ញុំព្រះអង្គជាមនុស្សគ្រាំគ្រា មានកម្លាំងខ្សោយ ប្រាសចាកសម្បុរ ។ បទថា មាហម្បនស្សំ មោមុហោ អន្តរាយ សេចក្តីថា ខ្ញុំព្រះអង្គមិនទាន់ ធ្វើឲ្យជាក់ច្បាស់នូវធម៌របស់ព្រះអង្គ កុំជាមនុស្សវង្វេង វិនាសទៅក្នុងចន្លាះ ឡើយ ។ បទថា ជាតិជ្ជរាយ ឥធ វិប្បហានំ សេចក្តីថា សូមទ្រង់ត្រាស់ ប្រាប់ធម៌ គឺនិព្វានដែលខ្ញុំព្រះអង្គគប្បីដឹងច្បាស់ ដែលជាហេតុលះជាតិ និង ជរាក្នុងបាសាណកចេតិយ ទៀបបាទមូលរបស់ព្រះអង្គ ក្នុងទីនេះ ដល់ខ្ញុំ ព្រះអង្គចុះ ។ បទថា អពលោ បានដល់ វៀរចាកកម្លាំង ។ បទថា ទុព្វលោ បានដល់ មានកម្លាំងខ្សោយ ។ បទថា អប្បពលោ បានដល់ មានកម្លាំងបន្តិចបន្តួច ។ បទថា អប្បថាមោ បានដល់ មានកម្លាំងចិត្តតិច ។ បទថា វីតវណ្ណោ បានដល់ មានពណ៌សម្បុរប្រែប្រួលទៅ ។ បទថា វិគតវណ្ណោ បានដល់ មានពណ៌សម្បុរប្រាសទៅ ។ បទថា វិគច្ឆិតវណ្ណ្បោ ។ បានដល់ មានពណ៌សម្បុរវិនាសទៅ ។ បទថា យា សា បុរិមា សុភា វណ្ណនិភា សេចក្តីថា ពណ៌សម្បុរល្អផូរផង់ ក្នុងបឋមវ័យនោះ ឥឡូវនេះ បាត់ទៅហើយ ។ បទថា អាទីនវោ បតុភូតោ បានដល់ មានទោសប្រាកដ ។ អាចារ្យមួយពួកតាំងបទថា យា សា បុរិមា សុភា វណ្ណនិភា ហើយ អធិប្បាយថា យា សុភា អស្ស ។