អ្នកប្រាសចាកតណ្ហាមានស្មារតីគ្រប់កាល
ព្រះមានព្រះភាគ កាលគង់នៅនាបាសាណកចេតិយ ក្នុងមគធជនបទ ទ្រង់បានសម្តែងធម៌នេះ កាលព្រាហ្មណ៍ទាំង ១៦ ជាអ្នកបម្រើ ( នៃពាវរីព្រាហ្មណ៍ ) អារាធនាសួរហើយៗ ព្រះអង្គ ក៏បានទ្រង់ដោះស្រាយប្រស្នា ។ ពាក្យថា ព្រះមានព្រះភាគ ទ្រង់បានសម្តែងធម៌នេះ គឺបាន សម្តែងបារាយនៈនេះ ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យពោលដោយ គោរព ។ បេ ។ បញ្ញត្តថា ព្រះមានព្រះភាគនេះ ( កើត ) ព្រោះការត្រាស់ដឹង ហេតុនោះ ( លោកពោលថា ) ព្រះមានព្រះភាគ ទ្រង់បានសម្តែងធម៌នេះ ។ ពាក្យថា កាលគង់នៅក្នុងមគធជនបទ គឺក្នុងជនបទមាន ឈ្មោះថា មគធៈ ។ ពាក្យថា កាលគង់នៅ គឺកាលស្ថិតនៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ។ ពាក្យថា បាសាណកចេតិយ សេចក្តីថា ពុទ្ធាសនៈ លោកហៅថា បាសាណចេតិយ ហេតុនោះ ( លោកពោលថា ) កាលគង់ នៅនាបាសាណកចេតិយ ក្នុងមគធជនបទ ។ ពាក្យថា កាលត្រូវព្រាហ្មណ៍ជាអ្នកបម្រើទាំង ១៦ សេចក្តី ថា បិង្គិយព្រាហ្មណ៍ ជាអ្នកបម្រើ ប្រសើរ ថ្លៃថ្លា នៃពាវរីព្រាហ្មណ៍ ព្រាហ្មណ៍ទាំង ១៦ នាក់នោះ រាប់ទាំងបិង្គិយព្រាហ្មណ៍ផង ហេតុនោះ ( លោកពោលថា ) កាលព្រាហ្មណ៍ទាំង ១៦ ជាអ្នកបម្រើយ៉ាងនេះក៏បាន ។ ឬថា ព្រាហ្មណ៍ទាំង ១៦ នោះ ជាអ្នកបម្រើ ប្រសើរ ថ្លៃថ្លា នៃព្រះពុទ្ធមាន ព្រះភាគ ហេតុនោះ ( លោកពោលថា ) កាលព្រាហ្មណ៍ទាំង ១៦ ជាអ្នកបម្រើ យ៉ាងនេះក៏បាន ។ ពាក្យថា អារាធនាសួរហើយៗ ព្រះអង្គក៏បានទ្រង់ដោះស្រាយ ប្រស្នា គឺអារាធនាហើយ និមន្តហើយ ។ ពាក្យថាសួរហើយៗ គឺសួរ ហើយ សួរបញ្ជាក់ហើយ អង្វរហើយ អារាធនាហើយ ឲ្យជ្រះថ្លាហើយ ។ ពាក្យថា ទ្រង់ដោះស្រាយប្រស្នា គឺទ្រង់ដោះស្រាយ ប្រាប់ សម្តែង បញ្ញត្ត តាំងផ្តើម បើក វែកញែក ធ្វើឲ្យរាក់ ប្រកា