ព្រះអរហន្តមិនមានការញាប់ញ័រ
ឬសល់ត្រឹមតែសង្ខេប ។ សូម្បីក្នុងធាតុទាំងឡាយជាដើម ក៏មានន័យនេះ ដូចគ្នា ។ បទថា ឥរិយំ បានដល់ ការប្រកប ។ បទថា ចរិយំ បាន ដល់ ការធ្វើ ។ បទថា វុត្តឹ បានដល់ ការចូលដល់ ។ បទថា អាចារំ បានដល់ ការប្រព្រឹត្ត ។ បទថា គោចរំ បានដល់ បច្ច័យ ។ បទថា វិហារំ បានដល់ ការប្រព្រឹត្តទៅនៃឥរិយាបថ ។ បទថា បដិបទំ បានដល់ វិបស្សនា ។ ព្រោះព្រះសេក្ខៈត្រូវលះកិលេស មានកាមច្ឆន្ទនីវរណៈជាដើម ព្រោះហេតុនោះ ទើបព្រះមានព្រះភាគទ្រង់សម្តែងសេក្ខបដិបទា ដល់អជិតមាណពនោះ ដោយកន្លះគាថា មានបទថា កាមេសុ ដូច្នេះជាដើម ។ គាថានោះ មានសេចក្តីដូច្នេះថា ភិក្ខុមិនគប្បីជាប់ចិត្តក្នុងវត្ថុកាមទាំងឡាយ ដោយកិលេសកាម លះធម៌ដែលធ្វើចិត្តឲ្យល្អក់កករ មានកាយទុច្ចរិតជាដើម គប្បីមានចិត្តមិនល្អក់ ។ ម្យ៉ាងទៀត ព្រោះព្រះអសេក្ខៈ ឈ្មោះថា ជាអ្នកឈ្លាសក្នុងធម៌ទាំងពួង ព្រោះជាអ្នកពិចារណាដោយប្រពៃ ដល់សង្ខារទាំងពួងជាដើម ដោយ ភាពជារបស់មិនទៀងជាដើម ជាអ្នកមានសតិ ដោយចម្រើនកាយានុបស្សនាសតិប្បដ្ឋានជាដើម ជាអ្នកដល់នូវភាពជាភិក្ខុ ព្រោះទម្លាយសក្កាយទិដ្ឋិជាដើម រមែងវៀរដោយជុំវិញក្នុងឥរិយាបថទាំងពួង ព្រោះដូច្នោះ ទើប ព្រះមានព្រះភាគ ទ្រង់សម្តែងបដិបទារបស់ព្រះអសេក្ខៈ ដោយកន្លះគាថាថា កុសលោ ដូច្នេះជាដើម ។ បទថា នាភិគិជ្ឈេយ្យ បានដល់ មិនដល់នូវតម្រេក ។ បទថា ន បលិគិជ្ឈេយ្យ បានដល់ មិនដល់នូវសេចក្តីលោភៈ ។ បទថា ន បលិពុជ្ឈេយ្យ បានដល់ មិនជាប់ស្អិតដោយអំណាចលោភៈ ។