អដ្ឋកថាបារាយនត្ថុតិគាថានិទ្ទេស
បន្តអំពីនេះទៅ ព្រះសង្គីតិកាចារ្យកាលសរសើរទេសនា ទើបពោលថា ឥទមវោច ភគវា ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ឥទមវោច បានដល់ ព្រះមានព្រះភាគបានត្រាស់បារាយនសូត្រនេះហើយ ។ បទថា បរិចារិកសោឡសន្នំ បានដល់ ព្រាហ្មណ៍ ១៦ នាក់ មួយអន្លើ ដោយបិង្គិយៈ ដែលជាបរិវាររបស់ពាវរីព្រាហ្មណ៍ ឬព្រាហ្មណ៍ ១៦ នាក់ ជាបរិវាររបស់ព្រះមានព្រះភាគ ដែលជាពុទ្ធៈ គឺព្រាហ្មណ៍ ១៦ នាក់ ដែល បរិចារិកា ។ ព្រាហ្មណ៍ទាំងនោះឯង ។ ក្នុងទីនោះ បរិស័ទ ១៦ គណៈ អង្គុយខាងមុខ ខាងក្រោយ ខាងឆ្វេង ខាងស្តាំ ៦ យោជន៍ៗ ទាំងសងខាង ជា ១២ យោជន៍ ។ បទថា អជ្ឈិដ្ឋោ បានដល់ ទូលអង្វរ ។ បទថា អត្ថមញ្ញាយ បានដល់ ដឹងទួទៅដល់អត្ថ គឺដឹង ទួទៅដល់អត្ថនៃបាលី ។ បទថា ធម្មមញ្ញាយ បានដល់ ដឹង ដឹងទួទៅដល់ ធម៌ គឺបាលី ។ ព្រះសង្គីតិកាចារ្យកាលលើកឈ្មោះរបស់ធម្មបរិយាយនេះ យ៉ាងនេះថា បារាយនៈហើយ កាលប្រារព្ធឈ្មោះរបស់ព្រាហ្មណ៍ទាំងនោះ ទើបពោលថា អជិតោ ។ បេ ។ ពុទ្ធសេដ្ឋមុបគមុំ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា សម្បន្នចរណំ បានដល់ ដល់ព្រមហើយ ដោយបាតិមោក្ខសីលជាដើម ដែលជាបទដ្ឋាននៃនិព្វាន ។ បទថា ឥសឹ បាន ដល់ ជាអ្នកស្វែងរកគុណធំក្រៃលែង ។ គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសដូចតទៅ បទថា ឧបគមឹសុ បានដល់ ចូលទៅជិត ។ បទថា ឧបសង្កមឹសុ បានដល់ ចូលទៅកាន់ទីមិន ឆ្ងាយ ។ បទថា បយិរូបសឹសុ បានដល់ អង្គុយក្នុងទីជិត ។ បទថា បរិបុច្ឆឹសុ បានដល់ តាំងពាក្យសួរហើយ ។ បទថា បរិបញ្ញឹសុ បានដល់ ពិចារណាហើយ ។