គ្រឿងជាប់២យ៉ាង
( ព្រះបច្ចេកពុទ្ធត្រាស់ថា ) បុគ្គលទម្លាក់ចេញនូវ អាជា ចំពោះពួកសត្វទាំងពួង មិនបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណាមួយ គេមិនចង់បានបុត្រទៅហើយ តើនឹងប្រាថ្នា សម្លាញ់អំពីណាកើត បុគ្គលនោះ តែងប្រព្រឹត្តម្នាក់ឯង ដូចកុយ រមាស ។ អធិប្បាយពាក្យថា បុគ្គលទម្លាក់ចេញនូវអាជា ចំពោះពួកស ត្វទាំងពួង ត្រង់ពាក្យថា ទាំងពួង គឺគ្រប់ទាំងអស់ សព្វទាំងអស់ មិនសល់ ឥតសល់ ពាក្យថា ទាំងពួងនុ៎ះ ជាពាក្យពោលរួម ។ ពាក្យថា ពួកសត្វ សេចក្តី ថា ពួកសត្វតក់ស្លុត និងពួកសត្វនឹងនួន ហៅថា ពួកសត្វ ។ ពាក្យថា ពួកស ត្វតក់ស្លុត បានខាងពួកសត្វមិនទាន់លះបង់តណ្ហា និងពួកសត្វមិនទាន់ លះបង់ភ័យដែលគួរខ្លាច ។ ដែលលោកពោលថា ពួកសត្វតក់ស្លុត តើព្រោះ ហេតុដូចម្តេច ។ សត្វទាំងនោះរមែងតក់ស្លុត ញ័រចំប្រប់ ញាប់ញ័រ ដល់នូវ សេចក្តីតក់ស្លុត ព្រោះហេតុនោះ លោកពោលថា ពួកសត្វតក់ស្លុត ។ ពាក្យ ថា ពួកសត្វនឹងនួន បានខាងពួកសត្វលះបង់តណ្ហាហើយ និងពួកសត្វ លះបង់ភ័យដែលគួរខ្លាច ។ ដែលលោកពោលថា ពួកសត្វនឹងនួន តើព្រោះ ហេតុដូចម្តេច ។ សត្វទាំងនោះមិនតក់ស្លុត មិនញ័រចំប្រប់ មិនញាប់ញ័រ មិន ដល់នូវសេចក្តីតក់ស្លុត ព្រោះហេតុនោះ លោកពោលថា ពួកសត្វនឹងនួន ។ ពាក្យថា អាជា បានដល់ អាជា ៣ គឺអាជា គឺកាយ ១ អាជា គឺវាចា ១ អាជា គឺចិត្ត ១ ។ កាយទុច្ចរិត ៣ ឈ្មោះថាអាជាគឺកាយ វចីទុច្ចរិត ៤ ឈ្មោះថា អាជា គឺវាចា មនោទុច្ចរិត ៣ ឈ្មោះថា អាជា គឺចិត្ត ។ ពាក្យថា បុគ្គលទម្លាក់ ចេញនូវអាជាចំពោះពួកសត្វទាំងពួង បានន័យថា បុគ្គលទម្លាក់ចេញ ដាក់ចេញ បោះបង់ រលាស់ចោល រម្ងាប់នូវអាជា ចំពោះពួកសត្វទាំងពួង ហេតុនោះ ( លោកពោលថា ) បុគ្គលទម្លាក់ចេញនូវអាជា ច