អ្នកលះតណ្ហាបានកន្លងគ្រឿងចាក់ស្រេះ

ក្បាលទី 55 · ទំព័រ 632

តទៅនេះ ដល់ឱកាសពណ៌នាខគ្គវិសាណសុត្តនិទ្ទេស ហើយក្នុងកិច្ច ពណ៌នាខគ្គវិសាណសុត្តនិទ្ទេសនោះ ខាងមុខអំពីពាក្យថា សព្វេសុ ធូតេសុ និធាយ ទណ្ឌំ ជាដើមទៅ ខ្ញុំពណ៌នាត្រឹមតែពាក្យដែលលើសប៉ុណ្ណោះ ។ ក្នុងបទទាំងនោះ បទថា សព្វេសុ បានដល់ មិនមាន ចំណែកសល់ ។ បទថា ភូតេសុ បានដល់ ក្នុងសត្វទាំងឡាយ ។ ភូត សព្ទ ក្នុងបទថា ភូតេសុ នេះ ប្រព្រឹត្តទៅក្នុងអត្ថថា វត្ថុដែល មាន ដូចក្នុងប្រយោគជាដើមថា ភូតស្មឹ បចិត្តិយំ ភិក្ខុណាមួយ ប្រាប់ ឧត្តរិមនុស្សធម្មដល់អនុបសម្បន្ន ត្រូវអាបត្តិបាចិត្តិយៈ ព្រោះឧត្តរិមនុស្សធម្ម នោះ ភិក្ខុមានពិតមែន ។ ប្រព្រឹត្តទៅក្នុងអត្ថថា ខន្ធ ៥ ដូចក្នុងប្រយោគជាដើមថា ភូតមិទំ សារីបុត្ត សមនុបស្សសិ ម្នាលសារីបុត្រ ចូរអ្នកពិចារណានូវខន្ធនេះ ។ ប្រព្រឹត្តទៅក្នុងអត្ថថា រូប ៤ យ៉ាង មានបឋវីធាតុជាដើម ដូចក្នុងប្រយោគ ជាដើមថា ចត្តារោ ខោ ភិក្ខុ មហាភូតា ហេតុ ម្នាលភិក្ខុ មហាភូតទាំង ៤ ជាហេតុ មហាភូតទាំង ៤ ជាបច្ច័យ ដូច្នេះជាដើម ។ ប្រព្រឹត្តទៅក្នុងអត្ថ ថា ព្រះខីណាស្រព ដូចក្នុងប្រយោគជាដើមថា យោ ច កាលឃសោ ភូតោ បុគ្គលណាជាអ្នកទំពាស៊ីនូវពេលវេលា ដូច្នេះ ។ ប្រព្រឹត្តទៅក្នុងអត្ថថា សត្វ ទាំងពួង ដូចក្នុងប្រយោគជាដើមថា សព្វេវ និក្ខិបិស្សន្តិ ភូតា លោកេសម នុស្សយំ សត្វទាំងឡាយនេះឯង តែងលះបង់រាងកាយក្នុងលោកដូច្នេះ ។ ប្រព្រឹត្តទៅក្នុងអត្ថថា ដើមឈើ ដូចក្នុងប្រយោគជាដើមថា ភូតគាមបតព្យតាយ ភិក្ខុធ្វើភូតគាម មានឈើ និងស្មៅជាដើមឲ្យវិនាស ត្រូវអាបត្តិ បាចិត្តិយៈ ដូច្នេះ ។ ប្រព្រឹត្តទៅក្នុងអត្ថថា ពួកសត្វដែលទាបជាងជាន់ ចាតុម្មហារាជិកា ដូចក្នុងប្រយោគជាដើមថា ភូតេ ភូតតោ