មូល
ទាំងអស់នោះ មានកិរិយារលត់ទៅជាធម្មតា ។ មួយទៀត បានដឹង យល់ ពិចារណា ត្រិះរិះ សម្តែង ធ្វើឲ្យជាក់ច្បាស់ថា មិនទៀង បានដឹង យល់ ពិចារណា ត្រិះរិះ សម្តែង ធ្វើជាក់ច្បាស់ថា ជាទុក្ខ ជារោគ ជាបូស ជាសរ ។ បេ ។ ថាមិនមែនជាគ្រឿងរលាស់ខ្លួនចេញចាកទុក្ខ ។ ពាក្យថា រលត់ហើយ គឺរលត់ហើយ ព្រោះលោកញ៉ាំងរាគៈឲ្យរលត់ រលត់ហើយ ព្រោះញ៉ាំងទោសៈឲ្យរលត់ រលត់ហើយ ព្រោះញ៉ាំងមោហៈឲ្យរលត់ រលត់ ហើយ ព្រោះញ៉ាំងក្រោធ ការចងក្រោធទុក សេចក្តីលុបគុណ ការវាយឫក ស្មើ សេចក្តីច្រណែន សេចក្តីកំណាញ់ ការបិទបាំងទោសរបស់ខ្លួន សេចក្តី អួតអាង សេចក្តីរឹងត្អឹង ការប្រណាំងប្រជែង មានះ សេចក្តីមើលងាយ សេចក្តីស្រវឹង សេចក្តីធ្វេស កិលេសទាំងពួង ទុច្ចរិចទាំងពួង សេចក្តីក្រវល់ ក្រវាយទាំងពួង សេចក្តីរោលរាលទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អភិសង្ខារជាអកុសលទាំងពួងឲ្យរលត់ ។ ពាក្យថា ភិក្ខុ គឺ ឈ្មោះថា ភិក្ខុ ព្រោះទម្លាយបង់ធម៌ ៧ ។ បេ ។ មានមគ្គអប់រំ មានភពថ្មីអស់ បុគ្គលនោះ លោកហៅថា ភិក្ខុ ហេតុនោះ ( ទ្រង់ត្រាស់ថា ) ដឹងហើយ រលត់ហើយ ជាភិក្ខុ ។ អធិប្បាយពាក្យថា សេចក្តីញាប់ញ័ររបស់ភិក្ខុនោះ មិនមាន ត្រង់ពាក្យថា របស់ភិក្ខុនោះ បានដល់ការញាប់ញ័រទាំងឡាយ គឺការញាប់ញ័រ ដោយតណ្ហា ញាប់ញ័រដោយទិដ្ឋិ ញាប់ញ័រដោយមានះ ញាប់ញ័រដោយ កិលេស ញាប់ញ័រដោយកម្ម របស់ព្រះអរហន្តខីណាស្រព ។ សេចក្តី ញាប់ញ័រទាំងនេះ របស់ព្រះខីណាស្រពនោះ គ្មាន មិនមាន មិនមានព្រម មិនបាន ( គឺលោក ) បានលះបង់ ផ្តាច់បង់ រម្ងាប់ រម្ងាប់ចំពោះ ធ្វើមិន គួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ ហេតុនោះ ( ទ្រង់ ត្រាស់ថា ) សេចក្តីញាប់ញ័ររបស់ភិក្ខុនោះ មិនមាន ។