ការសួរ៣យ៉ាង

ក្បាលទី 55 · ទំព័រ 73

កម្មិញ្ជិតំ ដូច្នេះក៏មាន តែបទនេះមិនល្អ ។ បុរសធំ ឈ្មោះថា មហាបុរិសោ បុរសឧត្តម ឈ្មោះថា អគ្គបុរិសោ បុរសជាប្រធាន ឈ្មោះថា សេដ្ឋបុរិសោ បុរសមិនលាមក ឈ្មោះថា វិសិដ្ឋបុរិសោ បុរសដែលចម្រើនបំផុត ឈ្មោះថា បមោក្ខបុរិសោ បុរសមិនថោកថយ ឈ្មោះថា ឧត្តមបុរិសោ ។ បុរសដែលដល់នូវ ភាពជាកំពូលរបស់បុរស ឈ្មោះថា បធានបុរិសោ បុរសដែលមនុស្សទាំងឡាយ ត្រូវការ ឈ្មោះថា បវរបុរិសោ ។ បទថា សិព្វនិមច្ចគា សេចក្តីថា កន្លងតណ្ហាដែល ជាគ្រឿងចាក់ស្រែះ គឺកន្លងផុតតណ្ហា តាំងនៅហើយ ។ បទថា ឧបច្ចគា បានដល់ កន្លងតណ្ហាជាសមុច្ឆេទ ។ ព្រះមានព្រះភាគ កាលទ្រង់ព្យាករសេចក្តីនោះ ដល់តិស្សមេត្តេយ្យមាណពនោះ ទើបត្រាស់ ២ គាថាថា កាមេសុ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា កាមេសុ ព្រហ្មចរិយវា សេចក្តីថា មានព្រហ្មចរិយៈ មានកាមជានិមិត្ត អធិប្បាយថា ឃើញទោសក្នុងកាមទាំងឡាយ ហើយប្រកបដោយមគ្គព្រហ្មចរិយៈ ដោយហេតុត្រឹមបុណ្ណេះ ព្រះមានព្រះភាគ ទ្រង់សម្តែងភាពជាអ្នកសន្តោស ទ្រង់សម្តែងភាពជាអ្នកមិនញាប់ញ័រ ដោយ បទជាដើមថា វីតតណ្ញោ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា សង្ខាយ និព្វុតោ សេចក្តីថា ពិចារណាធម៌ទាំងឡាយ ដោយភាពជារបស់មិនទៀង ជាដើម ហើយរម្លត់ ដោយការរម្លត់រាគៈជាដើម ។ បទថា អសទ្ធម្មសមាបត្តិយា សេចក្តីថា ប្រកបដោយ ធម៌ថោកទាប ។ បទថា អារតិ បានដល់ ឆ្ងាយអំពីសេចក្តីត្រេកអរ ។ បទថា វិរតិ បានដល់ វៀរចាកអសទ្ធម្មនោះ ។ បទថា បដិវិរតិ បានដល់ វៀរផ្តាច់អសទ្ធម្មនោះ ។ បទថា វេរមណី បានដល់ ឲ្យពៀរវិនាសទៅ ។ បទថា អកិរិយា បានដល់ ផ្តាច់នូវការធ្វើ ។