អដ្ឋកថា គាថាទី ២
គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ២ ដូចតទៅ បទថា សំសគ្គជាតស្ស បុគ្គលដែលមានការជាប់ជំពាក់ ។ ក្នុងបទថា សំសគ្គជាតស្ស នោះ សំសគ្គៈមាន ៥ យ៉ាង គឺទស្សនសំសគ្គៈ ១ សវនសំសគ្គៈ ១ កាយសំសគ្គៈ ១ សមុល្លបនសំសគ្គៈ ១ សម្ភោគសំសគ្គៈ ១ ។ ក្នុងសំសគ្គៈទាំងនោះ តម្រេកដែលកើតឡើងដោយអំណាចនៃចក្ខុវិញ្ញាណវិថី ព្រោះឃើញគ្នានិងគ្នា ឈ្មោះថា ទស្សនសំសគ្គ ឧបមាក្នុង ទស្សនសំសគ្គៈនោះ មានដូច្នេះថា កូនស្រីកុដុម្ពិកៈឃើញភិក្ខុកំលោះ នៅក្នុងកល្យាណីវិហារ កំពុងត្រាច់ បិណ្ឌបាត ក្នុងស្រុកកាឡទីឃវាបិ ក្នុងសីហឡទ្វីប មានចិត្តប្រតិព័ទ្ធ កាល មិនបានសមប្រាថ្នាដោយឧបាយណាមួយ ក៏ស្លាប់ ។ មានរឿងមួយទៀត ភិក្ខុ កំលោះរូបនោះឯង ឃើញកំណាត់សំពត់ដែលស្រីនោះដណ្តប់ គិតថា អញ មិនបាននៅរួមជាមួយនាង ដែលដណ្តប់សំពត់នេះ ហើយក៏បែកហទយៈដល់ នូវមរណភាព ។ តម្រេកកើតដោយអំណាចនៃសោតវិញ្ញាណវិថី ព្រោះស្តាប់នូវសម្បត្តិ មានរូបជាដើម ដែលអ្នកដទៃពោលដល់ ឬស្តាប់សំឡេងសើច និងច្រៀង ដោយខ្លួនឯង ឈ្មោះថា សវនសំសគ្គៈ ។ ក្នុងសវនសំសគ្គៈនោះ ក៏មានរឿងជាគំរូដូច្នេះថា ភិក្ខុកំលោះ ឈ្មោះ តិស្សៈ នៅក្នុងគុហាបញ្ចគ្គឡៈ ហោះទៅតាមអាកាស បានឮសំឡេងកូនក្រមុំ ជាងមាស អ្នកស្រុកគិរិគាមជាមួយស្រីក្រមុំ ៥ នាក់ ងូតទឹកត្រង់ស្រះឈូក បេះផ្កាឈូកប្រដាប់សីសៈ ហើយច្រៀងដោយសំឡេងខ្លាំង ព្រះតិស្សៈក៏សាបសូន្យ ចាកឈាន ព្រោះកាមរាគៈ ដល់នូវសេចក្តីវិនាស ។ តម្រេកកើតព្រោះការស្ទាបអង្វែលអវ័យវៈគ្នានិងគ្នា ឈ្មោះថា កាយសំសគ្គៈ ។ ក្នុងកាយសំសគ្គៈ មានរឿងភិក្ខុកំលោះស្វាធ្យាយធម៌ជាគំរូថា ក្នុងមហាវិហារ ភិក្ខុកំលោះមួយរូប ពោលធម៌ក្នុងមហាវិហារនោះ គ្រាម ហាជនត្រឡប់ទៅអស់ហើយ