អាស្រ័យជរាទើបបានតាក់តែងបញ្ញា

ក្បាលទី 55 · ទំព័រ 678

បុគ្គលមានចិត្តជាប់ជំពាក់ កាលអនុគ្រោះចំពោះមិត្ត និងអ្នកមានចិត្តល្អ រមែងញ៉ាំងប្រយោជន៍ឲ្យវិនាស បុគ្គលកាល សម្លឹងឃើញភ័យក្នុងការស្និទ្ធស្នាលនុ៎ះ គប្បីប្រព្រឹត្តម្នាក់ឯង ដូច កុយរមាស ។ អធិប្បាយពាក្យថា បុគ្គលអ្នកមានចិត្តជាប់ជំពាក់ កាល អនុគ្រោះចំពោះមិត្តអ្នកមានចិត្តល្អ រមែងញ៉ាំងប្រយោជន៍ឲ្យវិនាស ត្រង់ពាក្យ ថា មិត្ត បានដល់ មិត្ត ២ គឺអាគារិកមិត្ត ១ អនាគារិកមិត្ត ១ ។ អាគារិកមិត្ត តើដូចម្តេច ។ បុគ្គលខ្លះក្នុងលោកនេះ ឲ្យវត្ថុដែលគេឲ្យបាន ដោយក្រ លះបង់វត្ថុដែលគេលះបង់បានដោយក្រ ធ្វើអំពើដែលគេធ្វើ បានដោយក្រ អត់ទ្រាំហេតុដែលគេអត់ទ្រាំបានដោយក្រ ប្រាប់ការកំបាំងដល់ មិត្តនោះ លាក់ការកំបាំងរបស់មិត្តនោះ មិនលះបង់គ្នាក្នុងកាលមានអន្តរាយ សូម្បីជីវិត ក៏ហានលះបង់ ដើម្បីប្រយោជន៍ដល់មិត្តនោះ មិនមើលងាយមិត្តក ្នុងកាលមិត្តអស់ទ្រព្យ នេះអាគារិកមិត្ត ។ អនាគារិកមិត្ត តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះរមែងជាទីស្រឡាញ់ ផង ជាទីពេញចិត្តផង គួរគោរពផង គួរអ្នកផងស្ងើចផង អត់ធន់ក្នុងពាក្យ ពោលផង ធ្វើពាក្យឲ្យជ្រាលជ្រៅផង មិនដឹកនាំក្នុងហេតុមិនគួរផង ដឹកនាំក្នុង អធិសីល ដឹកនាំក្នុងការប្រកបរឿយៗ នូវការចម្រើនសតិប្បដ្ឋាន ៤ ដឹកនាំក្នុង ការប្រកបរឿយៗ នូវការចម្រើនសម្មប្បធាន ៤ ។ បេ ។ នូវឥទ្ធិបាទ ៤ នូវឥន្ទ្រិយ ៥ នូវពល ៥ នូវពោជ្ឈង្គ ៧ នូវអរិយមគ្គមានអង្គ ៨ ផង នេះ អនាគារិកមិត្ត ។ ការដើរទៅជាសុខ ការមកជាសុខ ការទៅមកជាសុខ ការឈរជាសុខ ការអង្គុយជាសុខ ការដេកជាសុខ ការហៅរកជាសុខ ការនិយាយរកគ្នាជាសុខ ការនិយាយឆ្លើយឆ្លងគ្នាជាសុខ ការនិយាយស្រុះស្រួលគ្នាជាសុខ ជាមួយនឹង ពួកជនណា ពួកជ