អដ្ឋកថា គាថាទី ៣

ក្បាលទី 55 · ទំព័រ 682

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៣ ដូចតទៅនេះ ឈ្មោះថា មិត្តេ ដោយអំណាចនៃសេចក្តីស្រឡាញ់ ឈ្មោះ ថា សុហជ្ជា ដោយភាពជាអ្នកមានចិត្តល្អ ។ ពិតហើយ បុគ្គលពួកខ្លះ ជាមិត្ត ព្រោះប្រាថ្នានឹងឲ្យប្រយោជន៍ដោយចំណែកមួយ តែមិនមែនជា សម្លាញ់ ។ បុគ្គលពួកខ្លះ ជាសម្លាញ់ ព្រោះឲ្យកើតសេចក្តីសុខក្នុងការដើរ ឈរ អង្គុយ និងសន្ទនាជាដើម តែមិនមែនជាមិត្ត បុគ្គលពួកខ្លះ ជា សម្លាញ់ផង ជាមិត្តផង ដោយអំណាចកិច្ចទាំង ២ នោះ ។ ជនទាំងនោះ មាន ២ ពួក គឺអាគារិយមិត្ត គឺមិត្តគ្រហស្ថ និងអនាគារិយមិត្ត គឺមិត្ត បព្វជិត ។ ក្នុងមិត្ត ២ ពួកនោះ អាគារិយមិត្តមាន ៣ គឺមិត្តមានឧបការៈ ១ មិត្ត រួមសុខរួមទុក្ខ ១ មិត្តមានសេចក្តីស្រឡាញ់ ១ ។ មានមិត្តណែនាំប្រយោជន៍ បន្ថែមចូលមកទៀត ។ មិត្តទាំងនោះ មិត្តមួយប្រភេទៗ ប្រកបដោយអង្គ ៤ ដូចព្រះមានព្រះភាគត្រាស់ដល់សិង្គាលមាណពថា ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នក ត្រូវដឹងដោយស្ថាន ៤ យ៉ាង គឺរក្សាមិត្តដែលធ្វេសប្រហែស ១ រក្សាសម្បត្តិ របស់មិត្តដែលធ្វេសប្រហែស ១ ជាទីពឹងពំនាក់នៃ មិត្តដែលមានសេចក្តីភិតភ័យ ១ កាលបើកិច្ចដែលត្រូវធ្វើកើតឡើង ហើយ តែងជួយផ្តល់ភោគៈជាទ្វិគុណ ជាងទ្រព្យដែលមិត្ត ត្រូវការនោះ ១ ។ ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នក ត្រូវដឹងដោយស្ថាន ៤ យ៉ាង គឺប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់ មិត្ត ១ ជួយបិទបាំងនូវអាថ៌កំបាំងរបស់មិត្ត ១ មិនបោះបង់គ្នា ក្នុងគ្រាមានវិបត្តិ ១ សូម្បីជីវិតក៏ហានលះបង់ ដើម្បីប្រយោជន៍ ដល់មិត្ត ( សូប្តូរជីវិត ) ១ ។