យញ្ញនិងទក្ខិណេយ្យបុគ្គល
អាល័យណា ក្នុងពួកបុត្រ និងប្រពន្ធ អាល័យនោះ ចាក់ស្រែះដូចឫស្សី មានមែកសាងញ៉ាង បុគ្គលមិនជាប់ជំពាក់ ដូចទំពាំងឫស្សី គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ពាក្យថា អាល័យនោះ ចាក់ស្រែះដូចឫស្សី មានមែកសាង ញ៉ាង អធិប្បាយថា គុម្ពបឫស្សី ហៅថា ឫស្សី ។ បន្លាក្នុងគុម្ពបឫស្សី សាំញ៉ាំ ចាក់ស្រែះ ចាក់កណ្តាញ់ ប្រទាក់គ្នា ឆ្វាក់គ្នា ជាប់គ្នា យ៉ាងណាមិញ តណ្ហា លោកពោលថា វិសត្តិកា ក៏យ៉ាងនោះដែរ គឺបានខាងតម្រេក តម្រេកខ្លាំង សេចក្តីត្រេកអរ សេចក្តីស្រើបស្រាល សេចក្តីរីករាយ សេចក្តីត្រេកត្រអាល តម្រេកខ្លាំងនៃចិត្ត ការចង់បាន ការជ្រប់ចិត្ត ការងប់ចិត្ត ការប្រាថ្នា ការប្រាថ្នា ខ្លាំង ការជាប់នៅ កិលេសដូចភក់ ការញាប់ញ័រ កិលេសជាតិជាគ្រឿងបិទបាំង ទោស កិលេសជាតិនាំឲ្យកើត ញ៉ាំងទុក្ខឲ្យកើត ជាគ្រឿងដេរភ្ជាប់ដូចជា បណ្តាញ ជាទីហូរទៅ ជាគ្រឿងចាក់ស្រែះដូចជាខ្សែ ផ្សាយទៅ ជាគ្រឿង ប្រមូលមក ជាគម្រប់ពីរ ( របស់សត្វ ) ជាគ្រឿងតម្កល់ទុក ជាគ្រឿងនាំទៅ កាន់ភព ដូចជាព្រៃតូច ព្រៃធំ សេចក្តីស្និទ្ធស្នាល សេចក្តីស្នេហា ការ អាល័យ ការជាប់ចំពោះ ចំណង់ ការប៉ុនប៉ង ភាពនៃសេចក្តីប៉ុនប៉ង ការ ប៉ុនប៉ងរូប ការប៉ុនប៉ងសំឡេង ការប៉ុនប៉ងក្លិន ការប៉ុនប៉ងរស ការប៉ុនប៉ង ផ្សព្វ ការប៉ុនប៉ងលាភ ការប៉ុនប៉ងទ្រព្យ ការប៉ុនប៉ងបុត្ត ការប៉ុនប៉ងជីវិត ការជាប់ ចិត្ត ការជាប់ចិត្តទួទៅ ការជាប់ចិត្តខ្លាំង អាការជាទីជាប់ចិត្ត ភាពនៃការជាប់ ចិត្ត ការរវះរវាម អាការជាទីរវះរវាម ភាពនៃចិត្តរវះរវាម ការធ្វើឲ្យ