ក្រោធកើតដោយអាការៈ១០យ៉ាង

ក្បាលទី 55 · ទំព័រ 101

( បុណ្ណកៈមានអាយុ ក្រាបទូលសួរដូច្នេះថា ) បពិត្រព្រះអង្គ និរទុក្ខ បើជនជាអ្នកប្រកបក្នុងការបូជាទាំងនោះ ឆ្លងជាតិ និងជរា ដោយយញ្ញមិនបានទេ បពិត្រព្រះអង្គនិរទុក្ខ តើអ្នកណា ក្នុង ទេវលោក និងមនុស្សលោក ឆ្លងជាតិ និងជរាបាន ក្នុងកាល ឥឡូវនេះ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទូលសួរព្រះអង្គ សូមព្រះអង្គសម្តែងសេចក្តីនោះ ដល់ខ្ញុំព្រះអង្គ ។ ( ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ ) សេចក្តីញាប់ញ័រ ក្នុងទីនីមួយក្នុងលោក នៃបុគ្គលណា មិនមាន ទេ ព្រោះដឹងនូវត្រើយនាយ និងត្រើយអាយក្នុងលោក តថាគត ពោលថា បុគ្គលនោះ ជាអ្នកស្ងប់ អ្នកកម្ចាត់បង់ អ្នកមិនមាន ទុក្ខ អ្នកមិនមានប្រាថ្នា អាចឆ្លងជាតិ និងជរាបាន ។ ពាក្យថា ព្រោះដឹង នូវត្រើយនាយ និងត្រើយអាយក្នុង លោក សេចក្តីថា ញាណ លោកហៅថា ការដឹង បានខាងបញ្ញា ការដឹង ច្បាស់ ។ បេ ។ ការមិនវង្វេង ការពិចារណាធម៌ សេចក្តីឃើញត្រូវ ។ ពាក្យថា ត្រើយនាយ និងត្រើយអាយ គឺមនុស្សលោក ហៅថា ត្រើយអាយ ទេវលោក ហៅថា ត្រើយនាយ កាមធាតុ ហៅថា ត្រើយអាយ រូបធាតុ និង អរូបធាតុ ហៅថា ត្រើយនាយ កាមធាតុ និងរូបធាតុ ហៅថា ត្រើយអាយ អរូបធាតុ ហៅថា ត្រើយនាយ ។ ពាក្យថា ព្រោះដឹងនូវត្រើយនាយ និង ត្រើយអាយ ក្នុងលោក គឺព្រោះដឹងនូវត្រើយនាយ និងត្រើយអាយថា មិន ទៀង ព្រោះដឹង យល់ ថ្លឹង ពិចារណា សម្តែង ធ្វើឲ្យប្រាកដ ថាជាទុក្ខ ជា រោគ ជាបូស ជាសរ ។ បេ ។ ថា រលាស់ចេញមិនបាន ហេតុនោះ ( ទ្រង់ ត្រាស់ថា ) ព្រោះដឹងនូវត្រើយនាយ និងត្រើយអាយ ក្នុងលោក ។ ពាក្យថា ម្នាលបុណ្ណកៈ ក្នុងបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ គឺព្រះមាន ព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះដោយចំឈ្មោះ ។