អដ្ឋកថា គាថាទី ៥

ក្បាលទី 55 · ទំព័រ 696

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៥ ដូចតទៅនេះ បទថា មិគោ នេះ ជាឈ្មោះរបស់សត្វជើង ៤ ដែលនៅក្នុង ព្រៃគ្រប់ប្រភេទ ក្នុងទីនេះ លោកបំណងយកសត្វប្រើស ។ បទថា អរញ្ញម្ញិ បានដល់ ព្រៃដ៏សេស វៀរស្រុក និងទីក្បែរស្រុក ។ តែក្នុងទីនេះ លោកបំណងយកឧទ្យាន ។ ព្រោះដូច្នោះ ទើបលោកពោលថា ឧយ្យានម្ហិ ។ បទថា យថា ជាពាក្យប្រើក្នុងការប្រៀបធៀប ។ បទថា អពន្ធោ សេចក្តីថា ដែលគ្រឿងចងណាមួយ ក្នុងបណ្តាខ្សែ និងគ្រឿងចងជាដើម មិនបានចង ។ ដោយបទនេះ លោកសម្តែងដល់ការប្រព្រឹត្តដែលស្និទ្ធស្នាលគ្នា ។ បទថា យេនិច្ឆកំ គច្ឆតិ គោចរាយ សេចក្តីថា ទៅដើម្បីរកអាហារតាមទិសដែល ត្រូវការទៅ ព្រោះហេតុនោះ ទើបក្នុងបទនោះ លោកសម្តែងថា ទៅកាន់ទិស ដែលត្រូវការទៅ ទំពាស៊ីអាហារដែលត្រូវការទំពាស៊ី ។ បទថា វិញ្ញូ នរោ បានដល់ បុរសដែលជាបណ្ឌិត ។ បទថា សេរិតំ បានដល់ ការប្រព្រឹត្ត ដោយការពេញចិត្តរបស់ខ្លួន គឺមិនអាស្រ័យអ្នកដទៃ ។ បទថា បេក្ខមានោ សេចក្តីថា មើលដោយបញ្ញាចក្ខុ ។ ម្យ៉ាងទៀត បានដល់ សេរីក្នុងធម៌ និង សេរីក្នុងបុគ្គល ។ ពិតហើយ លោកុត្តរធម៌ទាំងឡាយ ឈ្មោះថា សេរី ព្រោះ មិនទៅកាន់អំណាចនៃកិលេស ហើយបុគ្គលដែលប្រកបដោយលោកុត្តរធម៌ ទាំងនោះ ឈ្មោះថា សេរី ។ ការអធិប្បាយដល់ភាវៈនៃលោកុត្តរធម៌ និង បុគ្គលទាំងនោះ ក៏សំដៅដល់ការប្រព្រឹត្តតាមការពេញចិត្តរបស់ខ្លួន ។ លោក អធិប្បាយដូចម្តេច អធិប្បាយថា ម្រឹគក្នុងព្រៃ ដែលមិនត្រូវចង រមែងទៅរក ស៊ីតាមសេចក្តីប្រាថ្នា យ៉ាងណា កាលអាត្មាគិតថា កាលណាហ្ន៎ អញគប្បី កាត់នូវចំណង គឺតណ្ហា ហើយទៅយ៉ាងនោះបាន ដូច្នេះហើយ ត្រូវពួកអ្នក ឈរចោមរោមទាំងខាងមុខ ទាំងខាងក្រោយ ជាប់ជំពាក់មិនបានទៅតាម ប្រាថ្ន