ញាណក្នុងមគ្គ៤ហៅថាវេទ

ក្បាលទី 55 · ទំព័រ 698

ការប្រឹក្សាក្នុងលំនៅ ក្នុងទី ( បម្រើ ) ក្នុងការដើរ ក្នុងចារិក រមែងមានក្នុងកណ្តាលសម្លាញ់ បុគ្គលកាលសម្លឹងឃើញ សេរីភាព ដែលបុគ្គលពាលមិនប្រាថ្នា គប្បីប្រព្រឹត្តម្នាក់ឯង ដូច កុយរមាស ។ ពាក្យថា ការប្រឹក្សាក្នុងលំនៅ ក្នុងទី ( បម្រើ ) ក្នុងការដើរ ក្នុងចារិក រមែងមានក្នុងកណ្តាលសម្លាញ់ សេចក្តីថា ការដើរទៅជាសុខ ការមកជាសុខ ការទៅមកជាសុខ ការឈរជាសុខ ការអង្គុយជាសុខ ការដេក ជាសុខ ការហៅរកជាសុខ ការចរចាជាសុខ ការឆ្លើយឆ្លងរកគ្នាជាសុខ ការនិយាយ ស្រស់ស្រាយជាសុខ ជាមួយនឹងពួកជនណា ពួកជននោះ លោកហៅ ថា សម្លាញ់ ។ ពាក្យថា ការប្រឹក្សាក្នុងលំនៅ ក្នុងទី ( បម្រើ ) ក្នុងការដើរ ក្នុងចារិក រមែងមានក្នុងកណ្តាលនៃសម្លាញ់ បានសេចក្តីថា ការប្រឹក្សាអំពី ប្រយោជន៍របស់ខ្លួន ការប្រឹក្សាអំពីប្រយោជន៍របស់បុគ្គលដទៃ ការប្រឹក្សា អំពីប្រយោជន៍ទាំងពីរ ការប្រឹក្សាអំពីប្រយោជន៍បច្ចុប្បន្ន ការប្រឹក្សាអំពី ប្រយោជន៍បរលោក ការប្រឹក្សាអំពីប្រយោជន៍ដ៏ក្រៃលែង គឺព្រះនិព្វាន ក្នុង លំនៅក្តី ក្នុងទី ( បម្រើ ) ក្តី ក្នុងការដើរក្តី ក្នុងចារិកក្តី ( រមែងមាន ) ក្នុងកណ្តាលសម្លាញ់ ហេតុនោះ ( លោកពោលថា ) ការប្រឹក្សាក្នុងលំនៅក្នុង ទី ( បម្រើ ) ក្នុងការដើរ ក្នុងចារិក រមែងមានក្នុងកណ្តាលសម្លាញ់ ។ ពាក្យថា បុគ្គលកាលសម្លឹងឃើញសេរីភាព ដែលបុគ្គល ពាលមិនប្រាថ្នា អធិប្បាយថា វត្ថុដែលពួកជនពាល ជាអសប្បុរស ជាពួក