កាយចំរើន
ដល់ ទក្ខិណេយ្យបុគ្គលទាំងនោះដែលសមគួរដល់ទេយ្យធម៌ក៏ច្រើនដូចគ្នា ។ ដើម្បីទ្រង់សម្តែងដល់យញ្ញទាំងនោះដោយពិស្តារ ទើបព្រះមានព្រះភាគទ្រង់ សម្តែងដោយពិស្តារដោយន័យជាដើមថា កថំ យញ្ញា វា ឯតេ បុថូ ដូច្នេះ ។ បទថា អាសឹសមានា បានដល់ ប្រាថ្នារូបជាដើម ។ បទថា ឥត្ថត្តំ បានដល់ ប្រាថ្នានូវភាពយ៉ាងនេះ អធិប្បាយថា ប្រាថ្នាភាពជា មនុស្សជាដើម ។ បទថា ជរំ សិតា បានដល់ អាស្រ័យជរា ។ ក្នុងបទនេះ ព្រះមានព្រះភាគត្រាស់ដល់ទុក្ខក្នុងវដ្តៈទាំងអស់ ដោយលើកជរាជាធំ ។ ដោយ បទនោះ ព្រះមានព្រះភាគទ្រង់សម្តែងថា ឥសីជាដើម អាស្រ័យទុក្ខក្នុងវដ្តៈ កាលមិនផុតចាកទុក្ខនោះ ទើបស្វែងរក ។ បទថា រូបប្បដិលាភំ អាសឹសមានា បានដល់ ប្រាថ្នាបា ននូវសម្បត្តិដែលជាប្រភពកើតនៃវណ្ណៈ ។ ក្នុងសំឡេងជាដើម ក៏មានន័យ នេះដូចគ្នា ។ បទថា ខត្តិយមហាសាលកុលេ អត្តភាវប្បដិលាភំ សេចក្តី ថា ប្រាថ្នាបាននូវអត្តភាព គឺបដិសន្ធិក្នុងត្រកូលខត្តិយមហាសាល ដែលដល់ ព្រមដោយសម្បត្តិ ។ ក្នុងបទថា ព្រាហ្មណមហាសាលកុលេ ជាដើម ក៏មានន័យនេះដូចគ្នា ។ ក្នុងបទថា ព្រហ្មកាយិកេសុ ទេវេសុ នេះ ព្រះអង្គ ត្រាស់សំដៅដល់ចំណែកខាងដើម ។ បទថា ឯត្ថ បានដល់ ក្នុងត្រកូលក្សត្រ ជាដើម ។ បទថា ជរនិស្សិតា បានដល់ អាស្រ័យនូវការចាស់ ។ ក្នុង បទថា ព្យាធិនិស្សិតា ជាដើម ក៏មានន័យនេះដូចគ្នា ។ ដោយបទទាំងនេះ ឈ្មោះថា ទ្រង់សម្តែងគ្របដណ្តប់ដល់ទុក្ខក្នុងវដ្តៈទាំងអស់ ។