អដ្ឋកថា គាថាទី ៦
គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៦ ដូចតទៅនេះ និទ្ទេសនេះ ជាបិណ្ឌត្ថ គឺបូកវគ្គក្រោយៗ ចូលជាមួយនឹង វគ្គមុនៗ ឬមានអត្ថថា ប្រមូលសេចក្តី កាលតាំងនៅក្នុងកណ្តាលសម្លាញ់ ចាំបាច់ត្រូវមានការប្រឹក្សាយ៉ាងនោះៗ ដោយន័យជាដើមថា ចូរអ្នកស្តាប់ រឿងនេះរបស់ខ្ញុំ ចូរឲ្យវត្ថុនេះដល់ខ្ញុំ ទាំងក្នុងទីលំនៅ គឺទីសម្រាកពេលថ្ងៃ ក្នុងទីឈរ គឺត្រង់ទីប្រឹក្សាធំ ក្នុងទីដើរ គឺក្នុងការទៅឧទ្យាន ក្នុងទីចារិក គឺក្នុងទីត្រាច់ទៅក្នុងជនបទ ព្រោះហេតុនោះ កាលអាត្មានឿយណាយក្នុងទីនោះ ៗ ឃើញបព្វជ្ជាដែលអរិយជនសេព មានអានិសង្សច្រើន ជាសេចក្តី សុខដោយចំណែកមួយ កាលបើដូច្នោះ បុរសអាក្រក់ទាំងឡាយ ត្រូវលាភសក្ការ ៈគ្របសង្កត់ ក៏មិនសម្លឹង មិនប្រាថ្នា និងឃើញសេរីភាពដោយ អំណាចនៃធម៌ និងបុគ្គល ដោយមិនធ្លាក់នៅក្នុងអំណាចរបស់អ្នកដទៃ ទើប ប្រារព្ធនូវវិបស្សនា ហើយសម្រេចបច្ចេកសម្ពោធិញ្ញាណតាមលំដាប់ ដោយ ប្រការដូច្នេះ បទដ៏សេស មានន័យដូចពោលហើយនោះឯង ។