ព្រះទ័យផុតស្រឡះ

ក្បាលទី 55 · ទំព័រ 701

ល្បែង តម្រេក រមែងមានក្នុងកណ្តាលសម្លាញ់ ទាំង សេចក្តីស្រឡាញ់ដ៏ធំទូលាយ រមែងមានក្នុងពួកបុត្ត បុគ្គលកាល ធុញទ្រាន់ ចំពោះការព្រាត់ប្រាសចាកអារម្មណ៍ ជាទីស្រឡាញ់ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ អធិប្បាយពាក្យថា ល្បែង តម្រេក រមែងមានក្នុងកណ្តាល សម្លាញ់ ត្រង់ពាក្យថា ល្បែង បានដល់ ល្បែង ២ គឺល្បែងខាងផ្លូវកាយ ១ ល្បែងខាងផ្លូវវាចា ១ ។ ល្បែងខាងផ្លូវកាយ តើដូចម្តេច ។ ពួកជន រមែងលេងដោយដំរីខ្លះ លេងសេះខ្លះ លេងរថខ្លះ លេងធ្នូខ្លះ លេងចត្រង្គ មានក្រឡាប្រាំបីខ្លះ លេងល្បែងមានក្រឡាដប់ខ្លះ លេងចត្រង្គក្នុងអាកាសខ្លះ លេងផ្លូវវាងដែលគួរវាងខ្លះ លេងផ្ទាត់គ្រាប់មានគ្រាប់ក្រួសជាដើមខ្លះ លេង បាស្កាក្នុងលានសម្រាប់លេងខ្លះ លេងហងខ្លះ លេងរលាស់ទឹកល័ខឲ្យទាយ រូបខ្លះ លេងអង្គញ់ខ្លះ លេងផ្លុំបីុស្លឹកខ្លះ លេងនង្គ័លតូចខ្លះ លេងល្បែងដាំ ដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ខ្សាច់ខ្លះ លេងរទេះតូចខ្លះ លេងធ្នូតូចខ្លះ លេងសរសេរអក្សរព្ធដ៏អាកាសឲ្យទាយខ្លះ លេងទាយចិត្ត ( ស្តេចចង់ ) ខ្លះ លេងកំប្លែងត្រាប់គេខ្លះ នេះល្បែងខាងផ្លូវកាយ ។ ល្បែងខាងផ្លូវវាចា តើដូចម្តេច ។ ការលេងវាយស្គរដោយមាត់ ការធ្វើ សំឡេងស្គរដែលជាប់ដោយមាត់ ការយកមាត់ធ្វើត្រាប់សំឡេងស្គរ ការហួច ការពោលសំឡេងដូចជាសំឡេងស្គរដោយមាត់ ការបង្រៀនរាំ ការច្រៀង បព្ជោត ការច្រៀង ការធ្វើឲ្យសើច នេះល្បែងខាងផ្លូវវាចា ។ សេចក្តីនៃពាក្យថា តម្រេក គឺពាក្យថា តម្រេកនុ៎ះ ជាឈ្មោះនៃសេចក្តី មិនអផ្សុក ។ ពាក្យថា ក្នុងកណ្តាលសម្លាញ់ គឺការដើរទៅជាសុខ ការមក ជាសុខ ការទៅមកជាសុខ ការឈរជាសុខ ការអង្គុយជាសុខ ការដេកជាសុខ ការហៅរកជាសុខ ការចរចាជាស