ទុក្ខ

ក្បាលទី 55 · ទំព័រ 705

បុគ្គលមានកិរិយានៅជាសុខក្នុងទិស ៤ ទាំងមិនមាន សេចក្តីថ្នាំងថ្នាក់ចិត្ត សន្តោសដោយបច្ច័យតាមមានតាមបាន ជា អ្នកអត់ធ្មត់ចំពោះអន្តរាយទាំងឡាយ ជាអ្នកមិនតក់ស្លុត គប្បី ប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ អធិប្បាយពាក្យថា បុគ្គលមានកិរិយានៅជាសុខក្នុងទិស ៤ ទាំងមិនមានសេចក្តីថ្នាំងថ្នាក់ចិត្ត ត្រង់ពាក្យថា មានកិរិយានៅជាសុខ សេចក្តី ថា ព្រះបច្ចេកសម្ពុទ្ធនោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ក៏ដូចគ្នា ទិសទី ៣ ក៏ដូចគ្នា ទិសទី ៤ ក៏ដូចគ្នា មានចិត្ត ប្រកបដោយមេត្តាដ៏ធំទូលាយ ដល់នូវសេចក្តីប្រសើរ ប្រមាណមិនបាន មិន មានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកដែលមានសត្វទាំងអស់ ក្នុង ទិសខាងលើ ទិសខាងក្រោម ទិសទទឹង ព្រោះយកខ្លួនទៅប្រៀបផ្ទឹមក្នុងសត្វ ទាំងអស់ ក្នុងទិសទាំងអស់ ហើយសម្រេចសម្រាន្តនៅ ដោយប្រការដូច្នេះ មានចិត្តប្រកបដោយករុណា មានចិត្តប្រកបដោយមុទិតា មានចិត្តប្រកបដោយ ឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ក៏ដូចគ្នា ទិសទី ២ ក៏ដូចគ្នា ទិសទី ៣ ក៏ ដូចគ្នា ទិសទី ៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ ដល់នូវ សេចក្តីប្រសើរ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ លោកដែលមានសត្វទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិស ទទឹង ព្រោះយកខ្លួនទៅប្រៀបផ្ទឹមក្នុងសត្វទាំងអស់ ក្នុងទិសទាំងអស់ ហើយ សម្រេចសម្រាន្តនៅ ដោយប្រការដូច្នេះ ។ ពាក្យថា បុគ្គលមានកិរិយានៅ