អដ្ឋកថា គាថាទី ៨

ក្បាលទី 55 · ទំព័រ 716

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៨ ដូចតទៅនេះ បទថា ចាតុទ្ទិសោ សេចក្តីថា នៅតាមសប្បាយក្នុងទិស ទាំង ៤ ។ ផ្សាយនូវព្រហ្មវិហារភាវនា ដោយន័យជាដើមថា ឯកំ ទិសំ ផរិត្វា វិហរតិ រមែងផ្សាយទៅកាន់ទិសទី ១ ។ ឈ្មោះថា ចាតុទ្ទិសោ ព្រោះនៅបានទាំង ៤ ទិស ។ ឈ្មោះថា អប្បដិឃោ ព្រោះមិនបៀតបៀន សត្វ ឬសង្ខារ ដោយភ័យក្នុងទិសណាមួយ ក្នុង ៤ ទិស ៤ ។ បទថា សន្តុស្សមានោ បានដល់ ត្រេកអរដោយអំណាចសន្តោស ១២ យ៉ាង ។ បទថា ឥតរីតរេន បានដល់ ដោយបច្ច័យខ្ពស់ និងទាប ។ ក្នុងបទថា បរិស្សយានំ សហិតា អឆម្ភី នេះ ឈ្មោះថា បរិស្សយា ព្រោះគ្របសង្កត់ កាយ និងចិត្ត ទម្លាយគុណសម្បត្តិរបស់កាយ និងចិត្តទាំងនោះ ឬញាំញី កាយ និងចិត្តទាំងនោះ ។ ពាក្យនេះ ជាឈ្មោះរបស់អន្តរាយផ្លូវកាយ និង ចិត្តខាងក្រៅ មានរាជសីហ៍ និងខ្លាធំជាដើម ខាងក្នុងមានកាមច្ឆន្ទៈជាដើម ។ ឈ្មោះថា បរិស្សយានំ សហិតា ព្រោះគ្របសង្កត់អន្តរាយទាំងនោះ ដោយ ការអត់ធន់ គឺការអត់ធ្មត់ និងដោយធម៌ មានវីរិយៈជាដើម ។ ឈ្មោះថា អឆម្ភី ព្រោះមិនមានការខ្លាចដែលធ្វើនូវការរឹងត្អឹង ។ លោកអធិប្បាយដូចម្តេច អធិប្បាយថា សមណៈ ៤ ពួក យ៉ាងណា យោគាវចរក៏ដូច្នោះ ជា អ្នកសន្តោសដោយបច្ច័យតាមមានតាមបានយ៉ាងនោះ តាំងនៅក្នុងសន្តោស ដែលជាផ្លូវនៃកិច្ចបដិបត្តិនេះ មានប្រក្រតីនៅតាមសប្បាយក្នុងទិសទាំង ៤ ព្រោះបំពេញធម៌ មានមេត្តាជាដើមក្នុងទិសទាំង ៤ មិនមានការអាក់អន់ ព្រោះមិនមានភ័យដែលធ្វើឲ្យខ្ទាំងខ្ទប់ក្នុងសត្វ និងសង្ខារទាំងឡាយ យោគាវចរ នោះ គ្របសង្កត់អន្តរាយទាំងឡាយ ដូចបានពោលហើយ ព្រោះមានប្រក្រតី នៅតាមសប្បាយ ក្នុងទិសទាំង ៤ មិនមានការតក់ស្លុត ព្រោះមិនមានការ ខ្ទាំងខ្ទប់ ព្រោះហ